ប្រញា-ប់ដាក់ពាក្យ! សាកលវិទ្យាល័យជាង៤០ កំពុងផ្តល់ការសិក្សាមិនបង់ថ្លៃ ដល់សិស្សជិត១ម៉ឺ-ននាក់
Ping Chou EngJUNE 10 20252.1 K views

នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃក្រសួងអប់រំ ចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យបានដឹងថា ក្រសួងអប់រំនឹងធ្វើ ការជ្រើសរើសបេក្ខជនចំនួន ៩៩០១នាក់ ឱ្យទទួលអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% ។

 

ខណៈអាហារូបករណ៍នេះគឺសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ផ្តល់ជូននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ចំនួន៤៣ទីតាំង។​

ក្នុងនោះសិស្សដែលដាក់ពាក្យអាហារូបករណ៍ត្រូវបែងចែកជា៧អាទិភាព ជាមួយនឹងលក្ខខណ្ឌផ្តល់អាហារូបករណ៍ចំនួន២ គឺតាមរយៈការជ្រើសរើសស្វ័យប្រវត្តិនិងតាមរយៈការប្រឡង។​

 

ចំពោះការដាក់ពាក្យអាហារូបករណ៍នេះគឺសម្រាប់បេក្ខជនជាសិស្សរៀនថ្នាក់ទី១២ កំពុងសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលគេត្រូវដាក់ពាក្យស្នើសុំនៅតាមវិទ្យាល័យដែលខ្លូនកំពុងរៀនឱ្យបានមុន វេលាម៉ោង ៥:00 រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។

 

ដូច្នេះសម្រាប់សិស្សានុសិស្សដែលជាបេក្ខជនចំណាប់អារម្មណ៍ ព្រមទាំងមានលក្ខខណ្ឌ ដូចមានចែងនៅក្នុងលិខិតខាងក្រោមនេះហើយ សូមអានសេចក្តីប្រកាសជូនដំណឹងឱ្យហ្មត់ចត់និងប្រញាប់ដាក់ពាក្យ៕

 

 

505665297 122227354406244604 5696614730933558201 N

 

505411918 122227354460244604 6892564974231618013 N

 

505581095 122227354376244604 7911391597504910453 N

 

504911285 122227354496244604 1332058753855670078 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia