Apple ទើបបញ្ចេញ iOS26 តែសោកស្ដាយ ម៉ូឌែលiPhone ទាំងនេះមិនឃើញក្នុងបញ្ជីត្រូវupdateទៅiOS26ឡើយ
Toeuy HongJUNE 10 20253 K views

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានបញ្ចេញប្រព័ន្ធប្រតិបត្តិការiOS26ជាផ្លូវការសម្រាប់ទូរស័ព្ទដៃiPhone របស់ខ្លួនជាមួយនឹងមុខងារនិងមានការផ្លាស់ប្ដូរជាច្រើនដែលធ្វើឲ្យអ្នកគាំទ្រiPhone មានការចាប់អារម្មណ៍ខ្លាំង។

 សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 26ជំនាន់ថ្មីនេះ មានម៉ូឌែលទូរស័ព្ទដៃiPhone ចាស់ៗមួយចំនួនមិនអាចធ្វើការដំឡើងទៅiOS 26 បានឡើយ ហើយក្នុងនោះដែរ ម៉ូឌែលដែលមិនអាចធ្វើការដំឡើងទៅiOS 26 មានដូចជា iPhone XS, iPhone XS Max, iPhone XR និងiPhone ម៉ូឌែលចាស់ៗជាងនេះក៏មិនអាចដំឡើងទៅiOS 26បានឡើយ។

ទាក់ទងនឹងក្រុមហ៊ុនApple បញ្ចេញiOS 26 ក្រុមហ៊ុនYouTube កាលពីពេលថ្មីៗនេះទើបតែធ្វើការupdate iOS សម្រាប់App របស់ខ្លួនទៅកាន់Version 20.22.1 ដែលVersion នេះតម្រូវឲ្យទូរស័ព្ទនិងTablet របស់Apple ដែលចាប់ពីiOS 26 ឡើងទៅទើបអាចធ្វើការDownload យកមកប្រើប្រាស់បាន។ ដូច្នេះសម្រាប់iPhone ចាស់ៗដែលApple ចាត់ទុកវត្ថុបុរាណនឹងមិនអាចប្រើប្រាស់App YouTube បានទៀតឡើយ។

បើយោងតាមការចុះផ្សាយរបស់វេបសាយ MacRumor បានឲ្យដឹងថាទូរស័ព្ទiPhone ស៊េរីចាស់ៗដែលនឹងមិនអាចបើកដំណើរការ App យូធូបសម្រាប់Version ថ្មីនេះមានដូចជា iPhone 6s, iPhone 6 Plus, iPhone 7, iPhone 7 Plus, iPhone SE ជំនាន់ទីមួយ ហើយiPhone ស៊េរីចាស់ៗក្រោមiPhone 6 រឹតតែមិនអាចដំណើរApp យូធូបបានឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia