ត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន ១៤.៤៤ពាន់លានដុល្លារ កើនឡើង ១៥.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ខាងក្រោមនេះ គឺជាប្រទេសធំៗ ៣ ដែលនាំចូលទំនិញកម្ពុជាច្រើនបំផុត៖
១/. ចិន៖ បានឈរនៅលំដាប់កំពូលក្នុងបញ្ជីជាដៃគូពាណិជ្ជកម្មនាំចេញដ៏ធំបំផុតរបស់កម្ពុជាដែលមានទំនិញទិញជាង ៤ ពាន់លានដុល្លារ ដែលកើនឡើង ២៦.៧%។ ទំនិញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្មដូចជា អង្ករ ស្វាយ ចេក ផ្លែមៀន និងផលិតផលជលផលមួយចំនួនទៀត។
២/. សហរដ្ឋអាមេរិក៖ ក្នុងនាមជាទីផ្សារធំបំផុតទី ២ សហរដ្ឋអាមេរិកបានទទួលទំនិញនាំចេញពីកម្ពុជាជាង ២.៥ ពាន់លានដុល្លារ ដែលកើនឡើង ២២.៤%។ ទំនិញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង និងផលិតផលអេឡិចត្រូនិក។
៣/. វៀតណាម៖ ប្រទេសក្បែរខាងកម្ពុជាមួយនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសនាំចេញដ៏សំខាន់របស់កម្ពុជាដែលមានទឹកប្រាក់ ២.៣ ពាន់លានដុល្លារ កើនឡើងត្រឹមតែ ០.៧% ប៉ុណ្ណោះ ខណៈដែលប្រទេសថៃនៅឈរនៅលំដាប់ទី ៤ ដែលមានទឹកប្រាក់ ១.១៤ ពាន់លានដុល្លារ កើនឡើង ២.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
គួរជម្រាបផងដែរថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ ការនាំចេញបានកើនឡើង ៩.៨% ដល់ ៦.៨៧ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ២១.៥% ស្មើនឹង ៧.៥៧ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook