កិច្ចសហប្រតិបត្តិការកសិផលកម្ពុជា-ចិន៖ និទានកថាស្តីអំពីភាពធន់និងការ ទទួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសសំខាន់
Sreymom ChaJUNE 11 2025127.1 K views

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ សន្និសីទផ្សព្វផ្សាយកសិផលកម្ពុជា-ចិន បានប្រារព្ធឡើងនៅទីក្រុងប៉ីហៃ ខេត្តក្វាងស៊ី ប្រទេសចិន។ សហគ្រាសមកពី  ប្រទេសកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានទំហំតម្លៃសរុបជាង១៦០០លានយាន់។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាគំនូរបំព្រួញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចចិននៅក្នុងបរិស្ថានអន្តរជាតិដ៏ស្មុគស្មាញ និងប្រាជ្ញាជាក់ស្តែងនៃប្រទេសចិនក្នុងនាមជាប្រទេសសំខាន់មួយផងដែរ។

Photo 2025 06 11 12 45 14

ទិន្នន័យអំពីកំណើនពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានសបញ្ជាក់ឱ្យឃើញថា​ កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនកាន់តែមានភាពរឹងមាំ។  ចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ទំហំនាំចូលនិងនាំចេញសរុបរវាងខេត្តក្វាងស៊ីចិននិងប្រទេសកម្ពុជា សម្រេចនូវ២១៦០លានយាន់ បានកើនឡើង៧.៩% បើប្រៀបធៀបនឹងឆ្នាំមុន។ ជាពិសេស ទំហំនាំចូលនិងនាំចេញរវាងទីក្រុងប៉ីហៃ ខេត្តក្វាងស៊ីចិននិងប្រទេសកម្ពុជាមានសន្ទុះកំណើន២៧៧.២៩%។

កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនបានហួសពីការផ្លាស់ប្តូរទំនិញសាមញ្ញហើយដែលបានអភិវឌ្ឍយ៉ាងស៊ីជម្រៅដោយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការពង្រឹងសមត្ថភាពបច្ចេកវិទ្យា។ នៅក្នុងសន្និសីទផ្សព្វផ្សាយលើកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញដល់ការកសាង "សួនឧស្សាហកម្មកម្ពុជា-ចិន"ដែលគ្រោងនឹងបង្កើតមូលដ្ឋានដាំដុះកៅស៊ូនិងដូងនៅកម្ពុជា ហើយបង្កើតសួនពាណិជ្ជកម្មកែច្នៃនៅទីក្រុងប៉ីហៃ។ ទម្រង់ដែល“កសាងសួនទាំងទ្វេភាគី”បែបនេះ មិនត្រឹមតែអាចជួយកម្ពុជាឱ្យសម្រេចបាននូវទំនើបកម្មកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ជាចំណុចទ្រទ្រង់សម្រាប់សហគ្រាសចិន ក្នុងការពង្រីកទីផ្សារអាស៊ានផងដែរ។ តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ខេត្តក្វាងស៊ីបានបង្កើតតំបន់គំរូបបង្ហាញកិច្ចសហប្រតិបត្តិការកសិកម្មក្រៅប្រទេសចំនួន១០ នៅក្នុងប្រទេសអាស៊ាន ដែលផ្តល់ការងារដល់ប្រជាជនជាង៥ម៉ឺននាក់នៅនឹងតំបន់។

កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានសារៈសំខាន់កាន់តែស៊ីជម្រៅមួយកម្រិតទៀត នោះគឺជំរុញដល់ការធ្វើឱ្យប្រសើរឡើងនូវច្បាប់និងបទប្បញ្ញត្តិពាណិជ្ជកម្មកសិកម្មពិភពលោក។ តាមរយៈច្បាប់នៃការប្រមូលប្រភពដើមក្រោមក្របខណ្ឌ RCEP ចិនបានកាត់បន្ថយតម្លៃពន្ធគយចំនួន១៥% លើកសិផលកម្ពុជាដែល ចូលទីផ្សារចិនដោយឆ្លងតាមខេត្តក្វាងស៊ី។ នៅក្នុងវិស័យទូទាត់រូបិយប័ណ្ណឌីជីថល ក្វាងស៊ីនិងបណ្តាប្រទេសអាស៊ានបានសាកល្បងការទូទាត់ឆ្លងដែន។ នៅឆ្នាំ២០២៤ ការទូទាត់ដោយប្រាក់យាន់មានសមាមាត្រដល់២៨% បានកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ ការអនុវត្តទាំងនេះផ្តល់នូវដំណោះស្រាយថ្មីមួួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីចូលរួមក្នុងពាណិជ្ជកម្មពិភពលោក។

ប្រទេសចិនបានដើរតួនាទីដ៏គួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខស្បៀងអាហារផងដែរ។ ខណៈពេលដែលវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ប្រទេសចិនបានផ្តល់ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ចំនួន ៣ ម៉ឺនតោនដល់កម្ពុជា។ ក្រៅពីនេះ ប្រទេសចិនក៏បានជួយលើកកម្ពស់សមត្ថភាពពឹងខ្លួនដល់កម្ពុជាតាមរយៈ“ផែនការជំនួយបរទេសតាមបច្ចេកវិទ្យាកសិកម្ម”ដែរ។ ទម្រង់ជំនួយដែល“បង្រៀនឱ្យចេះស្ទូចត្រី” បែបនេះគឺផ្ទុយស្រឡះទៅ នឹង“ការបៀតបៀនដោយអាហារ”នៃប្រទេសមួយចំនួនដែលបានឆ្លុះបញ្ចាំងពី ចក្ខុវិស័យសកលរបស់ប្រទេសចិនដែលជាប្រទេសមានការទទួលខុសត្រូវខ្ពស់។

ការលើកតម្កើងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិននឹងជំរុញឱ្យប្រទេសចិននិងអាស៊ានពី“ការបំពេញបន្ថែមគ្នាក្នុងទីផ្សារ”ឱ្យទៅជា“ការរួមរស់គ្នាក្នុង

សង្វាក់ផ្គត់ផ្គង់”។ ស្របតាមការបញ្ចប់នៃហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែកចិន-ឡាវ និងផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា-បានឌុង ផលិតផលកសិកម្មអាស៊ាននឹងអាចទៅដល់ទីផ្សារអ្នកប្រើប្រាស់សំខាន់ៗរបស់ប្រទេសចិន ក្នុងរយៈពេល៤៨ ម៉ោង តាមរយៈ“ច្រករបៀងដីគោក-សមុទ្រថ្មី”។ មូលដ្ឋានកែច្នៃកៅស៊ូនិងដូង របស់ចិននៅកម្ពុជានឹងអាចសាយភាយទៅកាន់ទីផ្សារអាស៊ីខាងត្បូង និងមជ្ឈិមបូព៌ានាពេលអនាគត ហើយបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏មហាសាលតាមរូបភាព“វត្ថុធាតុដើមអាស៊ាន - កែច្នៃចិន - លក់ដូរក្នុងសកលលោក"។

បើក្រឡេមើលពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានទំហំសរុបជាង ១៦០០លានយាន់ក្នុងវិស័យកសិផលរវាងកម្ពុជានិងចិន គឺហាក់ដូចជាព្រឹត្តិការណ៍តូចមួយនៅក្នុងសេដ្ឋកិច្ចតំបន់ទេ ប៉ុន្តែវាពិតជាឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចចិន និងប្រាជ្ញាអនុវត្តរបស់ប្រទេសចិនក្នុងនាមជាប្រទេសដ៏សំខាន់មួយ។ ពីការអនុវត្តនូវគោលនយោបាយភាគលាភ ដល់ការធ្វើនវានុវត្តន៍លើកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពីការពង្រឹងបច្ចេកវិទ្យា ដល់ការរៀបចំបទប្បញ្ញត្តិ ប្រទេសចិនកំពុងបញ្ចូលកម្លាំងចលាករថ្មីទៅក្នុងពាណិជ្ជកម្មពិភពលោកដោយអាកប្បកិរិយាបើកចំហនិងប្រកបដោយបរិយាប័ន្ន។ នេះប្រហែលជាការបង្ហាញដ៏រស់រវើកបំផុតរបស់ប្រទេសចិនក្នុងនាមជាប្រទេសសំខាន់មួយលើពិភពលោកមួយ ពោលគឺ ការបើកត្រួសត្រាយនិងអភិវឌ្ឍទំហំថ្មីក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការ កសាងសហគមន៍វាសនារួមដោយភាពបើកចំហនិងបរិយាប័ន្ន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia