ដល់តម្លៃចង់លក់ហើយនៅ? ហាងឆេងមាសឡើងថ្លៃយ៉ាងគំហុកដោយសារកត្តាធំៗទាំងនេះ
Toeuy HongJUNE 12 20252 K views

 នៅយប់ថ្ងៃព្រហស្បតិ៍នេះ ហាងឆេងនៅលើទីផ្សារអន្តរ​ជាតិបានបន្តឡើងថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងគិតត្រឹមយប់នេះហាងឆេងមាសបានបន្តឡើងថ្លៃចំនួន១០៤ដុល្លារដោយឡើងដល់៣៤២៨ដុល្លារក្នុងមួយអោនដែលស្មើនឹង៤១៣០ដុល្លារក្នុងមួយតម្លឹង។ ចំណែកហាងឆេងមាសក្នុងស្រុកយើងបានឡើងដល់៤១៣ដុល្លារក្នុងមួយជី។

មាសបានបន្តឡើងថ្លៃដោយសារតែកត្តាធំៗមួយចំនួនកំពុងកើតមាននៅលើពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរការកើនឡើងនៃអតិផរណារបស់អាមេរិកធ្វើឲ្យមានការរំពឹងថាធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ដុល្លារបានរុញតម្លៃមាសឲ្យកាន់តែហក់ឡើងខ្ពស់។

លើសពីនេះភាពតានតឹងនៅប្រទេសមជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រអែលនិងប្រទេសអ៊ីរ៉ង់ក៏ជាកត្តាធំមួយដែលធ្វើឲ្យហាងឆេងមាសបន្តឡើងថ្លៃខ្លាំងផងដែរ ព្រោះបញ្ហាសង្រ្គាមនិងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកធ្វើឲ្យក្រុមអ្នកវិនិយោគនាំគ្នាវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាព៕

សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia