គួរដឹង! បច្ចុប្បន្នកម្ពុជា មានកន្លែងផលិតថាមពលអគ្គិសនី ចំនួន៧ទីតាំង ដែលស្ថិតនៅក្នុងខេត្ត៥នេះ
Ping Chou EngJUNE 13 2025186 views

អគ្គិសនីមានវត្តនៅប្រទេសកម្ពុជាដំបូងបង្អស់ ក្នុងឆ្នាំ១៩០៦។​ ក្នុងនោះការគ្រប់គ្រងអគ្គិសនីមានការផ្លាស់ប្តូរជាច្រើនឆ្លងកាត់តាមសម័យកាលនានាក្នុងប្រទេស។

នៅខែមីនា ឆ្នាំ១៩៩៦ ស្ថាប័នអគ្គិសនីកម្ពុជា ត្រូវបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋ  មានភារកិច្ចផលិត បញ្ចូន និងចែកចាយថាមពលអគ្គិសនីទូទាំងប្រទេសកម្ពុជា។ ខណៈបច្ចុប្បន្នស្ថាប័ននេះគឺស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំរបស់ ក្រសួងរ៉ែ និងថាមពល ដែលមាន ឯកឧត្ដម កែវ រតនៈ ជារដ្ឋមន្ដ្រី។

យ៉ាងណាមិញយើងងាកមកដឹងអំពីកន្លែងផលិតថាមពលអគ្គិសនីរបស់កម្ពុជា សម្រាប់ប្រើប្រាស់ចំនួន៧ទីតាំងដែលស្ថិតនៅក្នុងខេត្ត៥។

. ទំនប់វារីអគ្គិសនីសេសានក្រោម២៖ ជាប្រភពថមពលធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពផលិត ៤០០ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តស្ទឹងត្រែង សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៨។

. ទំនប់វារីអគ្គិសនីកំចាយ៖ ជាប្រភពថាមពលអគ្កិសនីដែលមានសមត្ថភាពផលិត ១៩៤ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តកំពត សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១១។

. ទំនប់វារីអគ្គិសនីស្ទឹងតាតៃ៖ ជាប្រភពថាមពលអគ្គិសនីដែលមានសមត្ថភាពផលិត ២៤៦ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តកោះកុង សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៥។

. ទំនប់វារីអគ្គិសនីគីរីរម្យ១៖ ជាប្រភពថាមពលអគ្គិសនីដែលមានសមត្ថភាព ១២ មេហ្គាវ៉ាត់ (MW)ស្ថិតនៅខេត្តកំពង់ស្ពឺ សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០០២។

. ទំនប់វារីអគ្គិសនីគីរីរម្យ៣៖ ជាប្រភពថាមពលអគ្គិសនី ដែលមានសមត្ថភាពផលិត ១៨ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តកោះកុង សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៣។

. ទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម៖ ជាប្រភពថាមពលអគ្គិសនី ដែលមានសមត្ថភាពផលិត ៣៣៨ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តកោះកុង សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៥។

. ទំនប់វារីអគ្គិសនីស្ទឹងអាតៃ៖ ជាប្រភពថាមពលអគ្គិសនី ដែលមានសមត្ថភាពផលិត ១២០ មេហ្គាវ៉ាត់ (MW) ស្ថិតនៅខេត្តពោធិ៍សាត់​ សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៤។

យ៉ាងណាមិញបើតាមទិន្នន័យឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានអនុម័តក្នុងកញ្ចប់គម្រោងចំនួន២៣ ដែលមានតម្លៃ៥,៧៩០លានដុល្លារ ដោយក្នុងនោះក៏មានការផលិតថាមពលអគ្គិសនី ដើរដោយថាមពលស្អាត ស្ថិតក្នុងខេត្តមណ្ឌលគីរី ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia