៤ចំណុចដែលត្រូវសិក្សាឲ្យបានច្បាស់ មុនសម្រេចទិញផ្ទះនៅលើអាកាស
Bunthoeun KoemJUNE 13 202580 views

ខុនដូ ឬផ្ទះលើអាកាស បច្ចុប្បន្នបានក្លាយជាគោលដៅសំខាន់សម្រាប់ការរស់នៅ ឬវិនិយោគនៅក្នុងយុគសម័យថ្មី បន្ទាប់ពីដីនិងផ្ទះ។ ដោយសាបច្ចុប្បន្ននេះ ការរស់នៅរបស់ប្រជាជនមានភាពស៊ីវិល័យជាងមុន ឬចង់ស្នាក់នៅក្នុងក្រុង ដើម្បីងាយស្រួលក្នុងការរស់នៅ និងទៅធ្វើការជាដើម។ តែយ៉ាងណាការទិញ ឬវិនិយោគលើខុនដូនេះ លោកអ្នកក៏ត្រូវតែពិនិត្យ និងសិក្សាឲ្យបានល្អិតល្អន់ទើបទិញហើយមិនមានការស្ដាយក្រោយ។ ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ៤ ដែលអ្នកត្រូវសិក្សាមុននឹងសម្រេចចិត្ដទិញ។

១. ទីតាំង

ពិតណាស់ទីតាំងគឺសំខាន់​ មិនថាដី ផ្ទះ ឬបុរីនោះទេ សូម្បីតែខុនក៏ត្រូវជ្រើសរើសទីតាំងដែលល្អផងដែរ ទើបមានឱកាសចំណេញ។ ហើយទីតាំងដែលល្អនោះគឺនៅកន្លែងក្រុង ដែលមានសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ដែលអាចឲ្យយើងងាយស្រួលក្នុងការស្វែងរកសេវា ឬទិញម្អូបអាហាបានងាយស្រួល។ ប៉ុន្ដែបើខុនដូនោះទីតាំងល្អ មានអ្វីៗដូចបានជម្រាបជូនខាងលើ គឺពិតជាល្អសម្រាប់ការទិញមករស់នៅ ឬអាចដាក់ជួលបានថ្លៃ។

២. ទំហំ

មុនសម្រេចចិត្ដទិញខុន ទំហំក៏ជាចំណុច សំខាន់ដែលយើងត្រូវយកចិត្ដទុកដាក់ផងដែរ។ បើសិនយើងទិញខុនដូមានទំហំតូចពេក នោះយើងនឹងពិបាកនៅក្នុងការរស់នៅ ឬដាក់ជួលបានតម្លៃទាប។ មួយវិញទៀតត្រូវដឹងថា តើទំហំ និងតម្លៃនៃខុនដូដែលចង់ទិញហ្នឹងវាសមាមាត្រជាមួយតម្លៃខុនដូចនៅកន្លែងផ្សេងដែរឬទេ?

៣. ការឌីហ្សាញ

ចំណុចនេះក៏សំខាន់ផងដែរ សម្រាប់លោកអ្នកដែលចង់ទិញខុនដូរស់នៅត្រូវគិតឲ្យបានល្អិតល្អិតថា តើការឌីហ្សាញខុនដូដែលចង់ទិញនេះត្រូវចិត្ដខ្លួនឯងឬអត់ មានភាពទាក់ទាញ និងទំនើបទាន់សម័យដែរឬយ៉ាណា? ហើយសាកសមនឹងការរស់នៅរបស់ខ្លួនដែរឬក៏អត់? បើសិនអ្នកទិញចំខុនដូ ដែលមិនស្អាត និងមានភាពទាក់ទាញ នោះការរស់នៅរបស់អ្នកនឹងគ្មានក្ដីសុខឡើយ ហើយការដាក់ជួល ឬលក់ចេញវិញក៏ពិបាក និងបានតម្លៃទាបដែរ។

៤. ត្រូវដឹងពីសាវតាម្ចាស់គម្រោងឲ្យច្បាស់

ចំណុចនេះវិញគឺរឹតសំខាន់សម្រាប់អ្នក ដែលចង់ទិញខុនដូ ត្រូវពិនិត្យ និងស៊ើបសួរព័ត៌មានឲ្យបានច្បាស់ពីម្ចាស់គម្រោងថាមានប្រវត្ដិបែបណា? ការសាងសង់ខុនដូនេះត្រូវបានបទដ្ឋាន និងមានច្បាប់ត្រឹមត្រូវឬទេ? ហើយខុនដូនេះម្ចាស់គម្រោងមានលុយនៅក្នុងការសាងសង់សង់រួចរាល់ឬក៏អត់? ប្រសិនបើយើងទិញចំគម្រោងខុនដូ ដែលមិនមានភាពច្បាស់នោះយើងអាចនឹងជួបហានិភ័យបានគ្រប់ពេល ដោយសារគម្រោងអាចនឹងជាប់គាំងព្រោះម្ចាស់គម្រោងគ្មានលុយក្នុងការសាងសង់ឲ្យរួចរាល់ ឬមួយទៀតការសាង់សង់គ្មានស្ដង់ដារជាដើម៕

4755ea98 Badc 4991 8c0b 387ac1ce093f

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia