នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនកម្ពុជាតេលា បានប្រកាសថានាពេលឥលូវនេះក្រុមហ៊ុនគឺបានត្រៀមខ្លួនរួចរាល់ជាស្រេចដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះស្ថិតនៅក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកម្ពុជាតេលា បានបញ្ជាក់ថា ក្រុមហ៊ុនកម្ពុជាតេលា មានកិតិ្តយសជម្រាបជូនប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាថា “ក្រុមហ៊ុនយើងខ្ញុំបានកសាងអភិវឌ្ឍ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះស្ថិតក្នុងកាល:ទេស: មានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ”។