នៅថ្ងៃពុធនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមប្រែប្រួលក្រោយពីអាមេរិកបញ្ចេញទិន្នន័យទាក់ទងអតិផរណានិងសេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់។ ជាក់ស្ដែងពេលនេះហាងឆេងមាសលើទីផ្សារអន្តរជាតិឡើងថ្លៃចំនួន៤៥ដុល្លារដោយឡើងដល់៣៣៧០ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៦០ដុល្លារក្នុងមួយតម្លឹង)។
មាសចាប់ផ្ដើមឡើងថ្លៃបន្តិចបន្ទាប់ពីទិន្នន័យនៃអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើង២.៤%។ មាសតែងតែកើនឡើងនៅពេលដែលអតិផរណាកើនឡើងព្រោះពេលអតិផរណាកើនឡើងមនុស្សតែងតែលក់ប្រាក់ដុល្លារហើយទិញមាសដើម្បីប្រឆាំងនឹងអតិផរណា។
ក្រៅពីព័ត៌មានអតិផរណាធ្វើឲ្យមាសឡើង ទិន្នន័យនៃស្ថានភាពសេដ្ឋកិច្ចអាមេរិកក៏រួមចំណែកឲ្យមាសហក់ឡើងផងដែរ។ ធនាគារពិភពលោកបានទម្លាក់ការព្យាកររបស់ខ្លួនទៅលើសេដ្ឋកិច្ចអាមេរិកដោយព្យាករថាសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៥នេះមានកំណើនត្រឹមតែ១.៤%ប៉ុណ្ណោះដោយសារតែបញ្ហាពន្ធនាំចូលនិងសង្រ្គាមពាណិជ្ជកម្ម។
ដោយឡែកសម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញនៅពេលនេះតម្លៃហាងឆេងមាសក្នុងស្រុកយើងមានតម្លៃ៤០៦ដុល្លារក្នុងមួយជី។
សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU