នៅប្រទេសកម្ពុជា មានប្រជាជនយើងមិនតិចទេដែលមានប្រាក់ខែចន្លោះពី២៥០ដុល្លារទៅ៥០០ដុល្លារហើយប្រាក់ខែកម្រិតនេះគឺស្ថិតនៅក្នុងកម្រិតចំណូលទាបនិងធម្យមដូច្នេះមុននឹងអ្នកបង់រំលស់ឬចំណាយទៅលើអ្វីមួយអ្នកត្រូវគិតឲ្យបាន២បើមិនចង់រស់នៅវេទនា។
១. បង់រំលស់ផ្ទះ
ការបង់រំលស់ផ្ទះសម្រាប់អ្នកមានប្រាក់ខែចន្លោះពី២៥០ដុល្លារទៅ៥០០ដុល្លារមិនគួរបង់រំលស់នោះទេព្រោះបើអ្នកបង់រំលស់ អ្នកនឹងរងសម្ពាធនៃលុយកាក់ពោលគឺមួយខែៗរកលុយបានសម្រាប់បង់រំលស់ផ្ទះហើយខ្វះខាតលុយសម្រាប់ចំណាយចាំបាច់ក្នុងការរស់នៅ។ ជាពិសេសអ្នកនឹងគ្មានលុយសម្រាប់សន្សំឬវិនិយោគកសាងទ្រព្យឡើយ។
២. ខ្ចីលុយគេទៅវិនិយោគ
ចំណូលទាប អ្នកមិនគួរខ្ចីលុយគេយកទៅវិនិយោគឡើយព្រោះការវិនិយោគមិនប្រាកដថាដាក់លុយទៅនឹងបានផលចំណេញ១០០%ឡើយ។ លើសពីនេះអ្វីដែលអ្នកមិនគួរធ្វើគឺកុំខ្ចីលុយគេទៅវិនិយោគលើគម្រោងដែលគេធានាបានបានផលចំណេញប្រចាំខែព្រោះភាគច្រើនការវិនិយោគបែបនេះគឺជាការវិនិយោគឆបោកដែលធ្វើឲ្យអ្នកខាតបង់លុយនិងធ្លាក់ក្នុងបញ្ហាបំណុល។
៣. បង់រំលស់ឡាន
ការបង់រំលស់ឡានយ៉ាងហោចណាស់អ្នកក៏ត្រូវចំណាយពី១៥០ដុល្លារទៅ២០០ដុល្លារដែរក្នុងមួយខែ។ ដូច្នេះបើអ្នកមានចំណូលទាបនិងធម្យមក៏អ្នកមិនគួរធ្វើឡើយព្រោះអ្នកនឹងជួបផលលំបាកផ្នែកលុយកាក់។ អ្វីដែលជារឿងល្អដែលអ្នកគួរធ្វើគឺដាក់អាទិពសន្សំនិងវិនិយោគលើចំណេះជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើន។
៤. បង់រំលស់សម្ភារនិយមថ្លៃៗ
ការបង់រំលស់សម្ភានិយមថ្លៃៗ ទោះជាការបង់ប្រចាំខែមិនសូវចំណាយច្រើនដូចការបង់ផ្ទះនិងឡានពិតមែនប៉ុន្ដែបើអ្នកចំណូលទាបនោះអ្នកនឹងជួបការលំបាក។ ជាពិសេសការបង់រំលស់សម្ភារនិយមទំាំងនោះនឹងសម្លាប់ឱកាសក្នុងការកសាងទ្រព្យសម្បត្តិរបស់អ្នក ពោលគឺអ្នកមិនងាយមានលុយសន្សំសម្រាប់អនាគតឡើយ៕