ការគាំទ្រផលិតផលរបស់ខ្មែរគឺស្មើនឹងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចព្រោះកាលណាអ្នកគាំទ្រផលិតផលខ្មែរនឹងជួយឲ្យក្រុមហ៊ុនក្នុងស្រុកកាន់តែរីកចម្រើន ពង្រីកវិសាលភាពជីវកម្មបង្កើតការងារក្នុងស្រុកនិងអាចផលិតផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញផងដែរ។
ទាក់ទងនឹងការគាំទ្រផលិតផលក្នុងស្រុក ខាងក្រោមនេះគឹជាយីហោផលិតផលក្នុងស្រុកដែលផលិតដោយខ្មែរយើង មានគុណភាពល្អ ល្អប្រើនិងផលិតមានស្ដង់ដាត្រឹមត្រូវ។
១. ទឹកដោះគោគីរីសួគ៌៖ ទឹកដោះគោគីរីសួគ៌គឺផលិតផលទឹកដោះគោដែលផលិតដោយគីរីសួគ៌ ហ្វាម។ ទឹកដោះគោនេះផលិតមានស្ដង់ដារត្រឹមត្រូវ រស់ជាតិឆ្ងាញ់ ប្រជាជនទូទៅ អ្នករកស៊ីលក់ដូរសុទ្ធសរសើរគ្រប់ៗគ្នា។ ទឹកដោះគោគីរីសួគ៌មានលក់យ៉ាងទូលំទូលាយនៅតាមហាងអាហារ ភេសជ្ជៈ ម៉ាតនិងផ្សារទំនើបនានា។
២. សាប៊ូក្លិន៖ សាប៊ីក្លិនជាផលិតផលខ្មែរផលិតដោយខ្មែរដែលកំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាជនខ្មែរដោយសារគុណភាពល្អ ផលិតតាមស្ដង់ដារត្រឹមត្រូវហើយដាក់លក់យ៉ាងទូលំទូលាយនៅលើទីផ្សារកម្ពុជា។
៣. សាប៊ូអូរ៉ា៖ សាប៊ូអូរ៉ាគឺកំពុងត្រូវបានប្រជាជនកម្ពុជាប្រើប្រាស់ច្រើនផងដែរ ជាពិសេសអូរ៉ាមានច្រើនជម្រើសដូចជា សាប៊ូម្សៅបោកខោអាវ សាប៊ូលាងចាន និងសាប៊ូលាងជម្រះជាដើម។
៤. សាប៊ូស្ពៃ៖ សាប៊ូស្ពៃធម្មជាតិជាសាប៊ូដែលទទួលបានការគាំទ្រាច្រើនពីប្រជាជនខ្មែរ ជាពិសេសសាប៊ូនេះច្នៃចេញពីស្ពៃផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ដូចជា បន្សាបជាតិពុលលើស្បែក ផ្ដល់សំណើម ជួសជុលកោលសិកាស្បែកនិងប្រចាំការរលាក់ជាដើម។
៥. មីជាតិ៖ មីជាតិគឺជាមីដែលផលិតដោយខ្មែរយើង ដោយផលិតត្រឹមត្រូវ តាមស្ដង់ដារ ជាពិសេសមីជាតិមានរស់ជាតិឆ្ងាញ់មិនចាញ់មីដែលនាំចូលពីបរទេសឡើយ។
៦. ម្សៅលាបន្លែ ផ្លែឈើ SODA FOOD៖ ម្សៅលាងបន្លែនិងផ្លែឈើ SODA FOOD គឺត្រូវបានផលិតនិងចែកចាយដោយខ្មែរយើងសម្រាប់ឲ្យប្រជាជនយើងយកទៅប្រើប្រាស់លាងបន្លែផ្លែឈើសម្អាតជាតិគីមីចេញពីបន្លែផ្លែឈើ។
៧. សាប៊ូស្អាត៖ សាប៊ូស្អាតជាសាប៊ូផលិតដោយខ្មែរតាមរូបមន្តពីប្រទេសកូរ៉េដោយផលិតសាប៊ូលាងចានប្រកបដោយគុណភាពអាចកំចាត់បាក់តេរីរហូតដល់ទៅ៩៩.៩៩%។
៨. ទឹកបរិសុទ្ធកាយា៖ ទឹកបរិសុទ្ធកាយាផលិតនៅខ្មែរ ផលិតពីទឹករ៉ែធម្មជាតិដែលមានប្រភពពីជួរភ្នំឱរ៉ាល់។ ទឹកធម្មជាតិខ្មែរសម្រាប់ប្រជាជនខ្មែរ។
៩. ទឹកបរិសុទ្ធប្រូវីដា៖ ទឹកបរិសុទ្ធប្រូវីដាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ។ ទឹកប្រូវីដាត្រូវបានផលិតចេញពីប្រភពទឹកធម្មជាតិពីជួរភ្នំបូកគោលស្ថិតនៅក្នុងខេត្តកំពត។
១០. ក្រដាសអនាម័យGM៖ ក្រដាសអនាម័យMG ត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជានៅតាមហាងម៉ាតនិងផ្សារទំនើបនានា។ ក្រដាសអនាម័យGM មានគុណភាព ល្អប្រើ។ ពាក្យស្លោកដែលគេតែងចងចាំពេលប្រើក្រដាសGMគឺ” ទន់ដូចមាត់អូន”។