ខេត្តសំណាង! អគ្គរដ្ឋទូតចិន នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្ត១នេះ
ធី ស្រីល័ក្ខJUNE 13 2025577 views

កំពង់ធំ កំពុងតែត្រូវប៉ាន់ខ្លាំង ខណៈកាលពីថ្មីៗនេះអគ្គរដ្ឋទូតចិន បានសន្យានឹងជួយទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (H.E. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ាង វិនពីន បានមានប្រសាសន៍ថា “ខ្ញុំរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមអភិបាលខេត្ត នួន ផារ័ត្ន និងទស្សនាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីជាមួយគ្នា។ យើងយល់ស្របថា ការទាក់ទាញក្រុមហ៊ុនចិនបន្ថែមទៀត មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ អាចធ្វើបាន ហើយបានយល់ព្រមក្នុងការផ្សព្វផ្សាយប្រាសាទសំបូរព្រៃគុកដល់ភ្ញៀវទេសចរចិន”។

២៤

គួរជម្រាបថា ទស្សនកិច្ចរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាពេលនេះ នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសការចូលរួមលើកកម្ពស់សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ តាមរយៈការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការថ្មីៗរវាងខេត្តកំពង់ធំ និងខេត្តរបស់សាធារណរដ្ឋប្រជាមានិតចិន៕

២៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia