បច្ចុប្បន្នភាគខាងត្បូងរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានលេចរូបរាងឡើងក្នុងតំបន់នោះ ជាពិសេសព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលត្រៀមបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បន្ទាប់ពីការលេចឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងនោះ យើងឃើញថា ក្រុមហ៊ុនជាច្រើនក៏ចាប់ផ្ដើបោះទុនវិនិយោគសាងសង់លំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងការិយាល័យ នៅតំបន់នោះដូចគ្នា។
ជាក់ស្ដែង នៅដើមឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនធំៗចំនួន ៣ ក៏បានបើកគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួននៅភាគខាងត្បូងរាជធានីភ្នំពេញនេះដូចគ្នា ដែលមានទំហំដីរាប់សិបហិកតា។ ដោយក្រុមហ៊ុនទាំងនោះរួមមាន៖
១. ក្រុមហ៊ុន បុរី ប៉េង ហួត
កាលពីខែមីនា កន្លងទៅ បុរី ប៉េងហួត របស់អ្នកឧកញ៉ា ថៃ ជាហួត បានបើកគម្រោងថ្មីរបស់ខ្លួន ឈ្មោះថា «ភូមិមរកត» ដែលមានទីតាំងស្ថិតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ ក្បែរគ្នានឹងគម្រោង ដឹស្ដា ដាយមិន។ ខណៈគម្រោងនេះត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីជាច្រើនហិកតា និងមិនចាញ់គម្រោងដទៃផ្សេងទៀតឡើយ។
តាមការបញ្ជាក់ពីលោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម បុរី ប៉េង ហួត បានបញ្ជាក់ថា នេះជាគម្រោងទី៤ ដែលបុរី ប៉េង ហួត បានអភិវឌ្ឍក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ហើយទីតាំងថ្មីនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងលើផ្ទៃដីសរុបប្រមាណ ១០០ ហិកតា ដោយឡែក គម្រោង ភូមិមរកត ចាប់ផ្តើមដំណាក់កាលទី១ ដោយមានទំហំ ៣០ហិកតា និងមានលំនៅដ្ឋាន ជាង ៥០០ខ្នង សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរស័ព្ទ 016/017 59 6789 ។
២. ក្រុមហ៊ុន OCIC
នៅខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងលំនៅឋានរបស់ខ្លួនថ្មីមួយផងដែរ នៅភាគខាងត្បូងរាជធានីភ្នំពេញនេះ។ ដោយគម្រោងនោះមានឈ្មោះថា TIA City មានទីតាំងស្ថិនចំណុចប្រសព្ធផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវ ៦០ ម៉ែត្រ ដែលឈ្មោះទៅកាន់ប្រលានអន្ដរជាតិតេជោ។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុនមកកាន់ Business Cambodia សម្រាប់ជំហានទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោង Terra (ថេរ៉ា) ដែលគ្រប់ដណ្ដប់លើផ្ទៃដី ៣០ ហិចតា និងមានសាងសង់ផ្ទះចំនួន ២ ប្រភេទគឺ៖ វីឡាកូនកាត់(Linkhouse) និងផ្ទះអាជីវកម្ម(Shophouse)។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទួរស័ព្ទ៖ 087 888 501 និង 011 888 501 ។
៣. ក្រុមហ៊ុន ជីបម៉ុង លែន
កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន ជីបម៉ុង លែន របស់អ្នកឧកញ៉ា លាង ហ៊ួង (លា ហ៊េនរី) ក៏បានបើកដំណើរការជាផ្លូវការនូវគម្រោងលំនៅឋាន ហ្គ្រេនលែនម៉ាក ២៧១ (Grand Landmark 271) ដែលជាគម្រោងទី១៣ របស់ខ្លួន មានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញផងដែរ។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន នៅក្នុងគម្រោងនេះគឺមានគ្រប់បែបយ៉ាងសម្រាប់ការរស់នៅ។ ដោយក្នុងនោះរួមមាន មជ្ឈមណ្ឌលសន្និបាត និងសាលអាពាណ៍ពិពាណ៍ ជីប ម៉ុង ធំជាងគេនៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកីឡា សួនលំហែមាត់ទឹក និងគម្រោងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិទៀត ព្រមជាមួយម៉ូតផ្ទះប្រណីតៗច្រើនជម្រើសដ៏សម្បូរបែប។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖៕