Emart24 ហាងលក់រាយទំនិញកូរ៉េ ប្រកាសគាំទ្រ និងស្វែងរកកសិករ និងអាជីវករ ដែលមានផលិតផលក្នុងស្រុកដើម្បីដាក់លក់!
Daneth MechJUNE 14 2025

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៣ ខែមិថុនា ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក ​អោយខ្មែររីកចម្រើនពឹងផ្អែកខ្លួនឯង ក៏ដូចជាជម្រុញការផលិត ផលិតផលនិងការប្រើប្រាស់ផលិតផលក្នុងស្រុក ហាងលក់ទំនិញកូរ៉េ emart24 សូមធ្វើការគាំទ្រក្នុងការផ្តួចផ្តើមគំនិត គាំទ្រ លើកស្ទួយ និងប្រើប្រាស់ផលិតផលក្នុងស្រុកអោយមានការរីកចម្រើនកាន់តែប្រសើរឡើង។ ក្នុងឱកាសនេះដែរ ដើម្បីចូលរួមជាចំណែកក្នុងការលើកស្ទួយផលិតផលជាតិ emart24 សូមធ្វើការប្រកាសទៅដល់បងប្អូនជនរួមជាតិ ដែលជាកសិករ និងអាជីវករលក់ទំនិញ និងផលិតទំនិញក្នុង​ស្រុកទាំងអស់ទំនាក់ទំនងមកកាន់ ហាងលក់ទំនិញ emart24 យើងតាមរយៈលេខទូរស័ព្ទ 085 333 284 ដើម្បីដាក់តាំងលក់ទំនិញ ក្នុងគោលបំណងបម្រើតម្រូវការប្រជាជនកម្ពុជា។

Photo 2025 06 14 11 53 18

Photo 2025 06 14 11 52 54

គួរបញ្ចាក់ផងដែរថា ហាងលក់ទំនិញ emart24 មានប្រភពមកពីប្រទេសកូរ៉េ ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្យ shinsegae ដែលក្តោបគ្រប់វិស័យនៅប្រទេសកូរ៉េជាច្រើនដូចជា វិស័យលក់រាយ និងបោះដុំខ្នាតធំ វិស័យម្ហូបអាហារ វិស័យសណ្ឋាគារ វិស័យអភិវឌ្ឍអចលនទ្រព្យ ហើយបច្ចុប្បន្នក្រុមហ៊ុនយក្សនេះបានមកធ្វើការវិនិយោគបើកហាងលក់ទំនិញ emart24 នៅប្រទេសកម្ពុជា។

Photo 2025 06 14 11 53 45

Photo 2025 06 14 11 53 34

នេះគឺជាពេលវេលាដ៏មានមោទនភាពនេះ នឹងបង្កើនអោយមានសន្ទុះនៃចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋជាចំណែកក្នុងការលើកស្ទួយអោយផលិតផលក្នុងស្រុករបស់យើងកាន់តែមានការកើនឡើង ដើម្បីឯករាជ្យសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ហើយ emart24 នឹងបន្តររក្សានូវគោលជំហរគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបសរាជរដ្ឋាភិបាលកម្ពុជា។

Photo 2025 06 14 11 54 33

សម្រាប់លោកអ្នកដែលមានបំណងនិងចំណាប់អារម្មណ៍ក្នុងការសហការបើកហាង emart24 ឬស្នើដាក់ទីតាំងជួលលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 078 222 710 សម្រាប់ព័ត៌មានបន្ថែម។​ លោកអ្នកអាចទទួលបាននូវបទពិសោធន៍ទិញទំនិញ ដែលងាយស្រួលទៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុតដូចខាងក្រោម ៖

​សាខាទី ១ : បឹងកេងកង - 078 222 756

សាខាទី ២ : ទួលស្លែង - 078 222 517

សាខាទី ៣ : ខេមកូ ស៊ីធី- 078 222 535

សាខាទី ៤: ចំការដូង- 078 222 658

សាខាទី ៥ : អូឡាំពិក- 017 608 080

Photo 2025 06 14 11 54 38

Photo 2025 06 14 11 54 24

Photo 2025 06 14 11 54 44

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia