ចាក់សាំងរាល់ថ្ងៃ តិចអត់ដឹង! មកស្គាល់មេធំ៣រូប ដែលឈរពីក្រោយការ៉ាស់សាំងដ៏ល្បីបំផុត នៅស្រុកខ្មែរ
ធី ស្រីល័ក្ខJUNE 14 20257.1 K views

នាពេលបច្ចុប្បន្ននេះ មានការ៉ាស់សាំងជាច្រើនបានកំពុងតែរីកដុះដាលពេញប្រទេសកម្ពុជាយើង ជាមួយគ្នានោះដែរ ថ្ងៃនេះចាបក្រហមនឹងលើកយកមេធំ៣រូប ដែលកំពុងតែឈរពីក្រោយនៅការ៉ាស់សាំងក្នុងស្រុកខ្មែរ។

១.ការ៉ាស់សាំង c

ក្រុមហ៊ុន Total Energies ត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ ដោយបង្កើតឡើងដោយវិស្វករជនជាតិបារាំងម្នាក់។ ហើយនាពេលបច្ចុប្បន្ន លោក Patrick Pouyanné គឺជា CEO ក្រុមហ៊ុន TotalEnergies ដែលស្ថិតក្នុងវ័យ៥៨ឆ្នាំ លោក Patrick Pouyanné មានសញ្ជាតិបារាំងបានកាន់តួនាទីជា CEO ក្រុមហ៊ុន TotalEnergies។ ទាក់ទិននឹងការសិក្សា លោកបានបញ្ចប់ការសិក្សា ផ្នែកវិស្វកម្ម និងក្រោយមកលោកបានចូលបម្រើការងារក្នុងនាមជាវិស្វករនៃក្រុមហ៊ុន Corps des mines ។

ក្រោយមក លោក Pouyanné បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ១៩៨៩ នៅក្រសួងឧស្សាហកម្ម។ នៅឆ្នាំ១៩៩៣ គាត់បានក្លាយជាទីប្រឹក្សាបច្ចេកទេសរបស់លោក Édouard Balladur ដែលជារដ្ឋមន្ត្រីទីមួយរបស់បារាំងនៅពេលនោះ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ១៩៩៥ គាត់បានក្លាយជាទីប្រឹក្សាបច្ចេកទេសសម្រាប់បរិស្ថាន និងឧស្សាហកម្ម និងជាប្រធានបុគ្គលិករបស់ François Fillon។ នៅខែឧសភា ឆ្នាំ២០១៥ លោក Pouyanné ត្រូវបានជ្រើសរើសជា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Total ហើយនៅខែធ្នូគាត់ត្រូវបានតែងតាំងជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Total ដោយរួមបញ្ចូលគ្នានូវតួនាទីទាំងពីរ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន TotalEnergies Cambodia បានបង្កើតបណ្តាញស្ថានីយ៍សេវាជាង ៥៨ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង ៤៩ស្ថានីយ៍នៅតាមបណ្តាលខេត្តផងដែរ។  ២០

២.កម្ពុជា តេលា

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex។ ស្ថិតក្រោមការដឹកនាំអស់រយៈពេល ២ឆ្នាំ របស់លោកឧកញ៉ា អគ្គនាយក ឈុន អូន ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះពី Kadimex ទៅជា កម្ពុជាតេលា វិញក្នុងឆ្នាំ ១៩៩៥ បើគិតមកដល់ពេលនេះ កម្ពុជាតេលា បានឈរជើងក្នុងវិស័យឥន្ធនៈនេះមានរយៈ ៣១ឆ្នាំមកហើយ។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកម្ពុជាតេលា មានស្ថានីយស្តុកប្រេងធំៗចំនួន ២កន្លែងគឺ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និងមានស្ថានីយលក់រាយប្រេងឥន្ធនៈសរុបចំនួន ១,៨៩៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែរីកចម្រើនជាមួយនឹងគម្រោងជួសជុល និងពង្រីកយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខផងដែរ។

គួររំលឹកថា កាលពីកន្លងទៅក្រុមហ៊ុនកម្ពុជាតេលា បានសម្រេចធ្វើការកែសម្រួលបាវចនា និមិត្តសញ្ញា (LOGO) របស់ក្រុមហ៊ុនកម្ពុជាតេលា ពីអក្សរបរទេស “TELA POWER FOR ENERGY”ប្តូរមកជាខេមរភាសា «តេលា ជាទីទុកចិត្ត» ។ ហើយគោលបំណងធំបំផុតដែលក្រុមហ៊ុនកម្ពុជាតេលា ធ្វើការកែប្រែបាវចនានេះគឺក្នុងគោលបំណងចូលរួមលើកកំពស់អក្សរសាស្ត្រជាតិ (ខ្មែរស្រឡាញ់ជាតិខ្មែរ)។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ  023 885 551។

២២

៣.សូគីម៉ិច(Sokimix)

ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច(Sokimix) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ ដែលមានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ ចំណែកក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex ខណៈក្រុមហ៊ុនធំៗទាំង២នេះគឺជារបស់ខ្មែរផងដែរ។

គួរបញ្ជាក់ថា សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរដឹកប្រេងឥន្ធនៈផ្ទាល់ខ្លួន ហើយនឹងមានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦ម៉ឺនតោន។ហើយក្រុមហ៊ុនសូគីម៉ិច ក៏មានស្ថានីយស្តុកប្រេងចំនួន ៥ និងមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ ទីតាំងផងដែរ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ  088 564 6455 ៕

២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia