សិង្ហបុរី – ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ – អេចជីប៊ីវ័ន គឺជាគ្រុបសហគ្រាសមួយដែលដំណើរការស្ថិតក្រោម អេចជីប៊ីគ្រុប ដែលមានឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា ចំពោះការសហការជាដៃគូយុទ្ធសាស្ត្រជាច្រើនក្នុងវិស័យនានា។ ថ្មីៗនេះអេចជីប៊ីវ័នត្រូវបានតែងតាំងជាក្រុមហ៊ុននាំចូលនឹងចែកចាយផ្តាច់មុខសម្រាប់ម៉ាក់យីហោរ ម៉ូតូវេស៉្បា (Vespa) ដែលការតែងតាំងនេះបង្ហាញពីការត្រឡប់មកវិញរបស់ម៉ាក់យីហោរម៉ូតូអ៊ីតាលីមួយដ៏មានឈ្មោះល្បីល្បាញនេះ ចូលមកទីផ្សារប្រទេសកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេចជីប៊ីគ្រុប បានបង្កើតកេរ្តិ៍ឈ្មោះល្អជាច្រើនក្នុងវិស័យយានជំនិះ ដែលភាគច្រើនទាក់ទងទៅនឹងផ្នែកយានយន្តទំនើបៗ។ ជាថ្មីៗនេះ អេចជីប៊ីគ្រុប បានពង្រីកខ្លូនចូលទៅកាន់វិស័យទោចក្រយានយន្ត ហើយបានប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍ទៅលើវិស័យយានជំនិះក្នុងប្រទេសកម្ពុជា និងព្យាយាមឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាជនខ្មែរទូទាំងប្រទេស។
វេស៉្បាត្រូវបានគេកោតសរសើរ ដោយមានកេរ្តិ៍ឈ្មោះយ៉ាងយូរអង្វែងដោយសារតែការរចនាដ៏អស្ចារ្យមិនកំណត់ទៅតាមសម័យកាល រួមជាមួយនឹងស្នាដៃបង្កើតឡើងតាមរចនាបថបែបអ៊ីតាលីអមជាមួយសមត្ថភាពដ៏ខ្លាងក្លាក្នុងការធ្វើដំណើរនៅក្នុងទីក្រុង។ ការអវត្តមួយរយៈពីទីផ្សារកម្ពុជា បានបង្កើតអោយមានចម្ងល់ដល់អតិថិជនដែលជាម្ចាស់ម៉ូតូវេស៉្បាក៏ដូចជាអ្នកដែលកំពុងចាប់អារម្មណ៍។ ជាមួយនឹងការតែងតាំងថ្មីនេះ អេចជីប៊ីវ័នបានប្តេជ្ញាថា នឹងផ្ដល់បទពិសោធន៍ថី្មនៃការជិះវេស៉្បាចូលមកប្រទេសកម្ពុជាវិញ ដោយធានាថា មានការផ្តល់ជូនទាំងការជាវម៉ូតូពីក្រុមហ៊ុនដោយផ្ទាល់ និងផ្តល់សេវាកម្មជុសជុលដ៏ប្រសើរនឹងយកចិត្តទុកដាក់ ។
លោក Neri Miclaus ជាអគ្គនាយកទីផ្សារនាំចូលម៉ូតូវេស៉្បានៅ Piaggio Asia Pacific បានលើកឡើងថា “នេះគឺជាជំពូកថ្មីមួយដ៏រំភើបនិងគួរអោយចាប់អារម្មណ៍” លោកក៏បានបនែ្ថម “យើងជឿជាក់ថា ជាមួយនឹងបទពិសោធន៍ទីផ្សារច្រើនឆ្នាំនៅកម្ពុជារបស់អេចជីប៊ីវ័នដែលធ្លាប់បានធ្វើកន្លងមក ម៉ាក់យីហោរម៉ូតូវេស៉្បា នឹងសម្រេចបាននូវភាពជោគជ័យយ៉ាងយូរអង្វែងនៅទីផ្សារប្រទេសកម្ពុជា។”
លោកឧកញ៉ា ង៉ូវ លាងហ៊ួត ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនអេចជីប៊ីវ័នបានចែករំលែកលើបណ្តាញសង្គមថា៖ “ការត្រឡប់មកវិញរបស់ វេស៉្បា សម្ដែងពីចក្ខុវិស័យយ៉ាងមុតមាំ និងភាពសកម្មរបស់យើងចំពោះវិស័យយានជំនិះដ៏ទំនើប ស៊ីវិល័យនៅប្រទេសកម្ពុជា។ វេស៉្បាមិនគ្រាន់តែជាម៉ូតូទេ — តែក៏ជានិមិត្តរូប នឹងអត្តសញ្ញាណ បញ្ជាក់ពីភាពច្នៃប្រឌិត នឹង ស្ទីលនៃការរស់នៅបែបស៊ីវិស័យរបស់អ្នក ។”
ដើម្បីឆ្លើយតបទៅនឹងចំណាប់អារម្មណ៍និងតម្រូវការកំពុងកើនឡើង អេចជីប៊ីវ័ន នឹងមានផែនការដាក់អោយដំណើរការមជ្ឈមណ្ឌលលក់និងសេវាកម្មជួសជុលម៉ូតូវេស៉្បាផ្តាច់មុខនៅត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ដែលមានទីតាំង នៅលើមហាវិថីសម្តេចហ៊ុនសែន។ ស្តុកដំបូងនៃម៉ូតូវេស៉្បា គ្រោងនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើមី្បត្រៀមសម្រាប់កម្មវិធីបើកសម្ពោធមជ្ឈមណ្ឌលលក់និងសេវាកម្មជួសជុលជាផ្លូវការ រួមទាំងស្វាគមន៍សហគមន៍អ្នកជិះម៉ូតូវេស៉្បាក៏ដូចជាអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់ម៉ូតូវេស៉្បាខេមបូឌា ។
ក្នុងអំឡុងពេលនោះដែរ អេចជីប៊ីវ័ន បានមានគម្រោងក្នុងការរៀបចំ នូវកម្មវិធីជួសជុលវេស្ប៉ា (Vespa Clinic) ជាបណ្តោះអាសន្ននៅខែកក្កដា ឆ្នាំ ២០២៥ខាងមុននេះ ក្នុងគោលបំណងជួយពិគ្រោះនិងដោះស្រាយនូវបញ្ហាបច្ចេកទេសនិងជួសជុលចាំបាច់ ចំពោះអតិថិជនចាស់របស់វេស៉្បា ។
លោក សេង ភិរុណ ជា នាយកគ្រប់គ្រងប្រតិបត្តិទូទៅ របស់វេស៉្បាខេមបូឌា បានបន្ថែមថា៖“យើងនឹងប្តេជ្ញាថានឹងផ្តល់ជូននូវបទពិសោធន៍ដ៍ល្អទៅដល់អតិថិជនអោយឆ្លុះបញ្ចាំងពីស្តង់ដារលំដាប់របស់ម៉ាក់យីហោរម៉ូតូវេស៉្បា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់មកទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញម៉ូតូរបស់យើងក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេលបីខែកន្លងមកនេះ យើងទទួលបានការបញ្ជាទិញក៏ដូចជាបំពេញនូវតម្រូវការកម្មង់ទុករបស់អតិថិជន ហើយតួលេខខាងលើនេះក៏បាន សបញ្ជាក់អោយឃើញពីសក្កានពលរបស់អ្នកគាំទ្រនឹងស្រលាញ់នូវម៉ាក់យីហោរម៉ូតូវេស្ប៉ានេះផងដែរ។ ផ្អែកលើគោលការដ៏រឹងមាំនេះ ៖ យើងសង្ឃឹមថាយើងនឹងវិវ័ត្តន៍ខ្លួនអោយកាន់តែធំជាងមុន នឹងក្លាយខ្លួនជា ទីផ្សារមួយក្នុងចំណោមអ្នកនាំមុខគេលើវិស័យទីផ្សារក្នុងអាស៊ីប៉ាស៊ីហ្វិច ” ។
អេចជីប៊ីវ័ន មានគោលបំណងចង់អោយម៉ូតូវេស៉្បាឱ្យក្លាយជាជម្រើសទីមួយរបស់ប្រជាជនខ្មែរដែលមានគម្រោងចង់ប្រើប្រាស់ទោចក្រយានយន្ត ដោយតាមរយៈការផ្ដល់ជូននូវ ភាពឥខ្ចោះ សោភណ្ឌភាព និង និរន្តន៍ភាព។ ហើយការដំណើរការឡើងវិញនេះ គឺមានបំណងជម្រុញដល់អតីតអ្នកគាំទ្រ អោយមានទំនុកចិត្ត និងបង្កើនការចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់វេស៉្បាជំនាន់ក្រោយ។
Singapore – June 3rd 2025 – HGB One, a subsidiary under the umbrella of HGB Group — a prominent Cambodian business group known for its strategic partnerships across a wide range of industries — has been appointed as the exclusive distributor for Vespa in Cambodia. This marks the return of the iconic Italian scooter brand to the Cambodian market.
Over the past decade, HGB Group has built a strong reputation in the mobility sector, particularly through its involvement in the premium automotive space. More recently, the Group has expanded into the two-wheel segment, signaling its commitment to meeting the evolving transportation needs of Cambodian consumers.
Vespa has long been admired for its blend of timeless design, Italian craftsmanship, and urban mobility. Its temporary absence from the Cambodian market left a noticeable gap for loyal customers and new enthusiasts alike. With this new appointment, HGB One is committed to reviving the Vespa experience in Cambodia, ensuring accessibility to both scooters and after-sales services.
“This is an exciting new chapter,” said Mr. Neri Miclaus, General Manager of Importer Market at Piaggio Asia Pacific. “We believe that, with HGB One’s strong local expertise, Vespa is well-positioned for long-term success in Cambodia.”
Okhna Ngov Leang Houth, Chairman of HGB One, shared on social media, “The return of Vespa reflects our vision for a more dynamic and lifestyle-driven mobility sector in Cambodia. Vespa is more than just a scooter—it’s a symbol of individuality, style, and innovation.”
To meet the growing interest, HGB One plans to launch a dedicated Vespa showroom and service center in the 4th quarter of 2025, strategically located on Samdach Hun Sen Boulevard. The first shipment of Vespa scooters is expected to arrive around the same time, with a grand launch event set to welcome the community and celebrate the brand’s return.
In the interim, HGB One will introduce a Vespa Clinic in July 2025 — an initiative designed to support existing Vespa owners with essential maintenance and repair services during the transition period.
Mr. Phirun Seng, General Manager of Vespa Cambodia, added, “We’re committed to delivering a customer experience that reflects the Vespa brand’s high standards. We look forward to welcoming visitors to our new showroom soon. For the past three months, we’ve experienced strong demand and a remarkable number of bookings. This is an exciting sign of the growing love for Vespa across the region. Building on this strong foundation, our focus is clear: to establish ourselves as one of the leading markets in Southeast Asia.
HGB One aims to reestablish Vespa as a preferred choice among Cambodian riders, offering a unique combination of practicality, elegance, and heritage. This relaunch is set to reignite enthusiasm among longtime fans and inspire a new generation of Vespa riders.