ប្រើអ៊ីនធឺណេតដើរយឺតហើយ ចុះលុយទៀត តស់មកដឹងតម្លៃត Wi-Fi របស់ក្រុមហ៊ុនអ៊ីនធឺណេតនៅស្រុកខ្មែរ
ធី ស្រីល័ក្ខJUNE 14 2025976 views

មានបងប្អូនប្រជាជនខ្មែរជាច្រើន តែងតែរអ៊ូរទាំអំពីបញ្ហាប្រើសេវាអ៊ីនធឺណេតខ្សោយហើយ អស់លុយច្រើនទៀត ជាមួយគ្នានោះដែរ នៅពេលនេះសូមបងប្អូនកុំបារម្ភនៅបញ្ហានេះទៀត ចាបក្រហមនឹងមកណែនាំអំពីក្រុមហ៊ុនតបណ្តាញ WiFi ធំៗនៅខ្មែរ ដែលមានកញ្ចប់សេវាកម្មភ្ជាប់អ៊ីនធឺណេតតាមផ្ទះតម្លៃសមរម្យហើយ ទទួលបាន Mbps ល្អសម្រាប់ប្រើប្រាស់ទៀត

១. Metfone

ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនសេវាទូរស័ព្ទចល័តឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយ Metfone ក៏មានសេវាកម្មដំឡើង Wifi តម្លៃត្រឹមតែ ១៨ដុល្លារក្នុងមួយខែសម្រាប់ល្បឿនអ៊ីនធឺណេត 60Mbps នឹងមានតម្លៃ ២៥ដុល្លារក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 85Mbps និង ៣៥ដុល្លារក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 120Mbps។ សម្រាប់អ្នកដែលចង់សួរព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខ 097 6 097 097។

13

២. Smart

ក្រុមហ៊ុន Smart ក៏មានសេវាកម្មអ៊ីនធឺណេតក្នុងតម្លៃសមរម្យមួយផងដែរ គឺគម្រោង​ Smart Fiber+ Wi-Fi ខ្សែកាបអុបទិកថ្មី ពង្រីកដែនសេវា Wi-Fi កាន់តែធំទូលាយក្នុងផ្ទះ។ គម្រោងថ្មីនេះ មានភ្ជាប់មកជាមួយឧបករណ៍ពង្រីកសេវា ដែលធ្វើឱ្យសេវា Wi-Fi របស់អ្នករត់បានកាន់តែឆ្ងាយ ជាមួយគុណភាពខ្ពស់ដោយនៅក្នុងនោះ គម្រោង HomeHub 80Mbps (ល្បឿនក្រៅនិងក្នុងស្រុក) តម្លៃ ២២ដុល្លារ/ខែ ព្រមទាំងភ្ជាប់មកជាមួយឧបករណ៍ពង្រីកសេវា ១គ្រឿង,គម្រោង FamilyHub 120Mbps (ល្បឿនក្រៅនិងក្នុងស្រុក) តម្លៃ 38 ដុល្លារ/ខែ ព្រមទាំងភ្ជាប់មកជាមួយឧបករណ៍ពង្រីកសេវា ២គ្រឿង។ព័ត៌មានលំអិតទំនាក់ទំនងតាមលេខ 010 200 888 ។

12

៣. MekongNet

សម្រាប់កញ្ចប់អ៊ីនធឺណេត MekongNet នេះដែរ ក៏មានគម្រោងថ្មីសម្រាប់គេហដ្ឋានផងដែរ ដោយមានតម្លៃត្រឹមតែ ១៨ដុល្លារក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 60Mbps,២០ដុល្លារក្នុង១ខែទទួលបាន80Mbps,៣៤ដុល្លារក្នុងមួយខែទទួលបាន 120Mbps ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍សូមទំនាក់ទំនងតាមលេខ 015 234 501៕

11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia