ក្តៅៗ! ហាងលក់រាយជាច្រើននៅវៀតណាមកំពុងប្រឈមនឹងការបិទទ្វារចោល ព្រោះជួបបញ្ហាទំាងនេះ
ធី ស្រីល័ក្ខJUNE 14 20251.3 K views

ហាងលក់រាយជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម កំពុងតែប្រឈមនឹងការបិទទ្វារចោលជាងរឿងរហូត ដោយសារតែជួបបញ្ហានៅការបង់ពន្ធមានការកើនឡើង ហើយក៏មានអ្នកលក់រាយជាច្រើនកំពុងតែប្រឈមនឹងការបង្រ្កាបពីរដ្ឋាភិបាលដោយពួកគេមានការលក់ទំនិញក្លែងក្លាយ។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn Exporess បានឱ្យដឹងថា កាលពីមុនផ្លូវ Chua Boc ដែលមានប្រវែង ៨០០ម៉ែត្រនៅចំកណ្តាលទីក្រុងហាណូយ ធ្លាប់តែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរណ៍ក្នុងការដើរទិញទំនិញ ពេលនេះហាងរាប់សិបកន្លែងនៅទីនោះកំពុងតែបិទទ្វារបណ្តើរៗហើយ។

១៥

ជាមួយគ្នានោះដែរ សូម្បីតែហាងជាច្រើនកន្លែងទៀតដែលស្ថិតនៅលើផ្លូវ Nguyen Trai ក៏កំពុងតែដាក់ផ្លាកលក់បញ្ចុះតម្លៃជារៀងរាល់ថ្ងៃ ដើម្បីលក់អីវ៉ាន់ឱ្យឆាប់អស់អាងនឹងបានបិទហាងឆាប់ៗនេះផងដែរ។

លោក Vu Hung ដែលជាអ្នកលក់រាយក្នុងប្រទេសវៀតណាមបាននិយាយថា ដោយសារហាងក្នុងស្រុកភាគច្រើន បាននាំចូលទំនិញពីប្រទេសចិនដោយគ្មានឯកសារត្រឹមត្រូវ ដូច្នេះហើយទើបអាជីវករជាច្រើនបានសម្រុកនាំគ្នាលក់បញ្ចុះតម្លៃនឹង ដើម្បីចៀសវាងការផាកពិន័យពីអាជ្ញាធរទីផ្សារ។

១៦

អាជីវករខាងលើក៏បាននិយាយបន្តទៀតថា ការបិទនេះគឺដោយសារតែការត្រួតពិនិត្យយ៉ាងខ្លាំងពី អាជ្ញាធរទីផ្សារក្នុងការស្វែងរកប្រភពដើមផលិតផល ដើម្បីការពារការក្លែងបន្លំហើយអាជីវករក៏កំពុងជួបបញ្ហាប្រឈមមួយទៀតគឺពន្ធខ្ពស់ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia