រំភើបណាស់! ម៉ាតដ៏ល្បីខ្លាំង១របស់កូរ៉េ ប្រកាសស្វែងរកកសិករដែលចង់ដាក់លក់ទំនិញក្នុងម៉ាត អាចទាក់ទងតាមលេខនេះ
ធី ស្រីល័ក្ខJUNE 14 2025260 views

emart24 គឺជាយីហោផ្សារទំនើបខ្នាតតូចដែលឈានមុខគេមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាហាងដែលមានភាពច្នៃប្រឌិត និងផ្តោតសំខាន់លើអតិថិជនរបស់ខ្លួនក្នុងការលក់រាយ។

ជាមួយគ្នានោះដែរ អ្វីដែលកាន់តែរំភើបទៀតនោះនាពេលនេះ emart24 ដែលហាងលក់ទំនិញកូរ៉េ បានប្រកាសគាំទ្រ និងស្វែងរកកសិករ និងអាជីវករផលិតផលខ្មែរដើម្បីដាក់លក់។

បើតាមការបង្ហោះលើផេកផ្លូវការរបស់ emart24 បានឱ្យដឹងថា “ពេលនេះហាងលក់ទំនិញកូរ៉េ emart24 សូមធ្វើការប្រកាសទៅដល់បងប្អូនៗ ដែលជាកសិករ និងអាជិវករដែលលក់ទំនិញ និងផលិតទំនិញក្នុងស្រុកធ្វើការទំនាក់ទំនងមកកាន់ ហាងលក់ទំនិញ emart24 យើងតាមរយៈលេខទូរស័ព្ទ 085 333 284 ដើម្បីដាក់តាំងលក់ទំនិញ”។

២៦

គួរជម្រាបថា មូលហេតុដែល emart24 សម្រេចចិត្តបែបនេះព្រោះមានគោលបំណងបម្រើតម្រូវការប្រជាជនកម្ពុជា នឹងរួមជាចំណែកក្នុងការលើកស្ទួយផលិតផលជាតិក៏ដូចជាដើម្បីគាំទ្រផលិតផលខ្មែរអោយខ្មែររីកចម្រើនពឹងផ្អែកខ្លួនឯងក៏ដូចជាជម្រុញការផលិត ផលិតផលនិងការប្រើប្រាស់ផលិតផលខ្មែរ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia