ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និងធនាគារ អ៊ូរី​ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូប៊េងកាសួរេន (Bancassurance) ដើម្បីពង្រីកបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
Daneth MechJUNE 14 2025

Photo 2025 06 14 11 36 00

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៥៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលជាធនាគារកូរ៉េដ៏លេចធ្លោមួយជាមួយនឹងវត្តមានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា និង ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរិនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ​មួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន។ ​កិច្ចសហការនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។

Photo 2025 06 14 11 36 12

កម្មវិធីនេះ មានកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នទាំងពីរ។

លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានថ្លែងថា៖ «ភាពជាដៃគូនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបសម្រាប់ធនាគារ ធនាគារ អ៊ូរី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធានារ៉ាប់រងគួរជាទីទុកចិត្តរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ជាមួយនឹងបណ្តាញសាខាដែលកំពុង​ពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់យើង យើងកំពុងបង្កើតបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏រលូន និងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុនៅក្នុងទីកន្លែងតែមួយ។ អតិថិជនរបស់យើងអាចទទួលបានការការពារហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលជាងមុន។»

Photo 2025 06 14 11 36 06

តាមរយៈកិច្ចសហការនេះ អតិថិជន​​​នៅទូទាំងប្រទេសកម្ពុជាអាច​ប្រឹក្សា​ជាមួយបុគ្គលិកជំនាញផ្នែក​ធានារ៉ាប់​រងអាយុជីវិត​របស់​ ក្រុមហ៊ុន ដាយ​ អុិឈិ​ ឡាយហ្វ៍​​ នៅ​តាម​បណ្ដា​សាខារបស់​ធនាគារ អ៊ូរី​ ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។ ​គំរូសេវាកម្មនេះ ផ្តល់ជូនការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់នៅតាមសាខាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសតាមគោលដៅហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ ដែលជួយឱ្យការទទួលបានធានារ៉ាប់រងកាន់តែមានភាពងាយស្រួលជាងមុន។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បាន​បន្ថែមថា៖ «​ភាពជា​ដៃគូ ជាមួយនឹងធនាគារ អ៊ូរី គឺជា​ការបោះ​ជំហាន​ដ៏មានន័យឆ្ពោះទៅរក​ការកសាង​​ភាព​ធន់​ផ្នែកហិរញ្ញវត្ថុ​នៅកម្ពុជា។ កិច្ចសហការនេះ​ក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលបំណងនៃអាជីវកម្មរបស់​យើង «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ព្រមទាំង​ស្រប​តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហរិញ្ញវត្ថុ​នៅកម្ពុជាថែមទៀតផង។  ជាងនេះផងដែរ យើងមានមោទនភាពដោយអាច​រួមចំណែកគាំទ្រ​ដល់គោលដៅ​របស់​និយ័តករ​ធានា​រ៉ាប់រងកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។»

Photo 2025 06 14 11 36 16

គួរបញ្ជាក់ផងដែរថា ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានបទពិសោធន៍ជាង១២២ឆ្នាំមកពីប្រទេសជប៉ុន ឯ​ធនាគារ អ៊ូរី ជាធនាគារដែលមានវត្តមាន និងបទពិសោធន៍យូរឆ្នាំនៅលើទីផ្សារអន្តរជាតិ ហើយក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុនទាំង២ នឹងនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើអតិថិជនជាចម្បង និងជួយ​សម្រួល​ដល់​អតិថិជន​នៅទូ​ទាំងប្រទេសកម្ពុជាឱ្យ​ទទួល​បានសេចក្តីស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ​។

Dai-ichi Life and Woori Bank Officially Launch Strategic Bancassurance Partnership to Expand

Financial Inclusion in Cambodia

Phnom Penh, Cambodia – June 12, 2025Woori Bank (Cambodia) Plc., a prominent Korean bank with a fast-growing presence in Cambodia, and Dai-ichi Life Insurance (Cambodia) Plc., a leading Japanese life insurer, have officially launched their strategic bancassurance partnership. Endorsed by the National Bank of Cambodia (NBC) and the Insurance Regulator of Cambodia (IRC), this collaboration represents a major milestone in both companies’ shared mission to expand life insurance accessibility and promote financial inclusion nationwide.

The launch ceremony was witnessed by H.E. Bou Chanphirou, Director General of the Insurance Regulator of Cambodia; Mr. Sohn Cheol Su, CEO of Woori Bank; Mr. Mah Kin Yoong, CEO of Dai-ichi Life Cambodia; and along with senior executives and distinguished guests from both organizations.

Mr. Sohn Cheol Su, CEO of Woori Bank stated, “This partnership marks an exciting milestone for Woori Bank. By integrating Dai-ichi Life’s trusted insurance expertise with our expanding branch network, we are creating a seamless, one-stop financial service experience. Our customers can easily access comprehensive financial protection with greater convenience.”

Through this collaboration, customers across Cambodia can now consult with Dai-ichi Life’s professional Insurance Sales Staff at approved Woori Bank branches. This embedded service model delivers personalized, in-branch consultations tailored to each individual’s financial goals—making insurance protection more accessible than ever before.

Mr. Mah Kin Yoong, CEO of Dai-ichi Life Cambodia added, “Our partnership with Woori Bank is a meaningful step toward building a more financially resilient Cambodia. It reflects our core purpose—Partnering with you to build a brighter and more secure future—and aligns closely with the Royal Government of Cambodia’s strategy in enhancing financial inclusion. It is a proud milestone for us as we contribute to the Insurance Regulator of Cambodia’s goal of increasing insurance penetration throughout the country.”

By leveraging their combined strengths—Dai-ichi Life’s global insurance expertise and Woori Bank’s international banking presence with a strong local footprint—this partnership delivers customer-centric financial solutions that empower families across Cambodia with greater financial peace of mind.

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក៖

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ធនាគារមានបុគ្គលិកជាង ៣,៨០០ នាក់ និងបម្រើអតិថិជនជាង ៥១៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប ១.៤ ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីជាង ១.២ ពាន់លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសន្សំរហូតដល់ ៧១៣ លានដុល្លារអាមេរិក។ ជាមួយនឹងការបើកសាខាថ្មីចំនួនពីរនាពេលថ្មីៗនេះ ធនាគារ អ៊ូរី បច្ចុបន្នមាន ១៤៥ សាខា ទូទាំងប្រទេសគិតត្រឹមខែឧសភា ឆ្នាំ ២០២៥ ដែលពង្រីកបន្ថែមទៀតនូវការគ្របដណ្តប់ និងភាពងាយស្រួលសម្រាប់អតិថិជន។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)៖

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។

នៅ ដាយ អុិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។

*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤) ៕

About Woori Bank (Cambodia) Plc.:

Woori Bank (Cambodia) Plc. has achieved significant milestones in Cambodia for 30 years. With beginning of the funding program in 1990 and getting official license to operate as a microfinance institution in 2004. Then, updating license in 2011 to become a micro-deposit taking finance institution as well as merging with Woori Finance Cambodia Plc. in 2020 to broaden network. Additionally, the National Bank of Cambodia has approved a license as a commercial bank since November 2021 and officially launched in January 2022, enabling Woori Bank (Cambodia) Plc. to provide the market with full-fledged commercial bank’s products and services.​

As of December 2024, the bank employs over 3,800 staffs, and serves more than 515 thousand customers with a total asset of USD 1.4 billion, a loan portfolio of more than USD 1,2 billion, and deposit savings balances up to USD 713 million. With the recent opening of two new branches, Woori Bank now has 145 branches nationwide as of May 2025, further enhancing its reach and convenience for customers.

 “Woori Bank, Your Smart Choice in Finance!”

About Dai-ichi Life Cambodia:

Dai-ichi Life Insurance (Cambodia) PLC. (“Dai-ichi Life Cambodia”) is a rapidly growing life insurer in Cambodia in just over 5 years and has been recognized as “International Life Insurer of the Year – Cambodia” for 2 consecutive years, 2023 and 2024. They are a subsidiary of Dai-ichi Life Holdings, Inc. (“DLHD”), a leading Japanese life insurer with over 122 years of experience, and a listed company on the Tokyo Stock Exchange.

Founded in 1902, DLHD has been committed to partnering with all stakeholders to create a brighter future for all. They bring the same commitment to Cambodia by offering tailored life insurance solutions designed to meet your needs. As your lifetime partner, they are here to support your financial well-being for life.

At Dai-ichi Life Cambodia, their core values – We care, We do what’s right, We innovate – guide every business decision they make.

*Dai-ichi Life Group has strong fundamentals, solid capital base with total assets of USD446.08 Billion and the Premium and other income of USD49.71 Billion. (As of March 31, 2024)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia