អស្ចារ្យ!!! ភេសជ្ជៈប៉ូវកម្លាំងផោវើរេម បន្តឈ្នះមេដាយមាសពី Monde Selection​​ ជាលើកទី២
Daneth MechJUNE 12 2025

ពិតជាមោទនភាព ក្នុងរយះពេល2ឆ្នាំជាប់ៗគ្នា ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម (POWARAM) ត្រូវបានទទួលស្គាល់ពីគុណភាពនិងរសជាតិកម្រិតស្តង់ដារអន្តរជាតិ ពីស្ថាប័នវាយតំលៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំ ដែលប្រព្រឹត្តិនៅទីក្រុងប្រាកសាធារណរដ្ឋឆេក។ ការបន្តឈ្នះមេដាយមាសពីរឆ្នាំជាប់ៗគ្នានេះ ​​គឺជាសមិទ្ធផលដ៏អស្ចារ្យនិងជាទីមោទនដល់ប្រទេសជាតិ ដែលម៉ាកសញ្ញាភេសជ្ជៈប៉ូវកម្លាំងមួយនេះអាចប្រកួតប្រជែងជាមួយនិងម៉ាកសញ្ញាផ្សេងៗទៀតទូទាំងពិភពលោក។

Photo 2025 06 12 16 42 02

គួរបញ្ជាក់ថា មេដាយមាស Monde Selection ត្រូវបានពិនិត្យវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ​ Monde Selection នេះសបញ្ជាក់ឱ្យឃើញថាភេសជ្ជៈប៉ូវកម្លាំងផោវើរេមគឺពិតជាមានគុណភាពនិងរសជាតិល្អឥតខ្ចោះស័ក្តិសមនិងមេដាយមាសកម្រិតពិភពលោក ​(Gold Medal) ដែលខ្លួនទទួលបាននេះ។

Photo 2025 06 12 16 42 01 (2)

យោងតាមគណៈកម្មការជំនាញ ភាពលេចធ្លោនៃភេសជ្ជៈប៉ូវកម្លាំងផោវើរេមផ្តល់នូវចំណាប់អារម្មណ៍ដ៏ប្លែកជាមួយនឹងរសជាតិឆ្ងាញ់ជូរអែម ឈ្ងុយក្លិនផ្លែឈើដល់ចុងច្រមុះភ្លាមៗ ហើយក្រអូបជាប់មាត់ក្រោយពិសារួច។ ការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងរសជាតិជូរអែមទាំងពីរនេះផ្តល់នូវអារម្មណ៍ និងបទពិសោធន៍នៃរសជាតិដ៏​សម្បូរបែបដែលមិនអាចបំភ្លេចបាន។​ ជាងនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំងផោវើរេម ផ្សំឡើងពីរូបមន្តពិសេស និងវិតាមីនជាច្រើនប្រភេទដែលជួយបង្កើន ថាមពល ស្មារតី មុខងារខួរក្បាល ដើម្បីអានុភាពឆ្ពោះទៅភាពជោគជ័យដល់អតិថិជនរបស់ខ្លួន។

ភេសជ្ជៈប៉ូវកម្លាំងផោវើរេមបានបេ្តជ្ញា​ចិត្តថានឹងបន្តអភិវឌ្ឍគុណភាពនិងរសជាតិ​របស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បី​ផ្តល់ជូននូវភេសជ្ជៈ កម្រិតស្តង់ដារពិភពលោកជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ 

Photo 2025 06 12 16 42 01

Photo 2025 06 12 16 42 00

FB Page: https://www.facebook.com/PowaramEnergyDrink

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia