រាជធានីភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ - ក្រុមហ៊ុន Grab បានប្រកាសការបើក ដំណើរការទូដាក់អាហារ Grab (Grab Food Locker) ដំបូងគេបង្អស់នៅទីស្នាក់ការកណ្តាល Grab អគារ TK Central, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, ភ្នំពេញ។ នេះគឺជាសមិទ្ធិផលដ៏មានសារៈសំខាន់មួយក្នុងការ អភិវឌ្ឍសេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា។ បច្ចេកវិទ្យាថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងអនាម័យ សម្រាប់អ្នកប្រើប្រាស់ និងដៃគូរបើកបរ ព្រមទាំងពង្រឹងតូនាទីរបស់ Grab ជាអ្នកផ្តល់ដំណោះសេវាដឹកជញ្ជូនម្ហូបអាហា រឌីជីថលឈានមុខគេនៅក្នុងទីផ្សារ។
ប្រែក្លាយសេវាដឹកជញ្ជូនម្ហូបអាហារជាមួយទូដាក់អាហារ Grab
ទូដាក់អាហារ Grab គឺជាបច្ចេកវិទ្យាដឹកជញ្ជូនម្ហូបអាហារបែបច្នៃប្រឌិត ដែលធ្វើជួយសម្រួលការងារទាំង អ្នកប្រើប្រាស់ និងដៃគូរបើកបរកាន់តែងាយស្រួល។ ដោយគ្រាន់តែធ្វើការស្កេនកូដ QR វាអាចជួយកាត់បន្ថយ ពេលវេលារង់ចាំ រក្សាសុវត្ថិភាព និងអនាម័យក្នុងការរក្សាទុកម្ហូបអាហារ ហើយក៏ផ្ដល់ភាពបត់បែនដល់អ្នក ប្រើប្រាស់ក្នុងការទៅយកម្ហូបអាហាររបស់ខ្លួន។
អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់
- ភាពងាយស្រួលក្នុងការទៅយកម្ហូបអាហារ៖ ទៅយកម្ហូបអាហារបានយ៉ាងឆាប់រហ័សតាមរយៈកូដ Qដោយមិនចាំបាច់ចំណាយពេលស្វែងរក។
- ភាពបត់បែន៖ ទុកម្ហូបអាហាររហូតដល់៤ម៉ោង អាចទៅយកពេលណាក៏បាន ដោយមិនចាំបាច់ជួបអ្នកបើកបរភ្លាមៗ។
- អនាម័យ៖ ទូដាក់ម្ហូបអាហារអាចរក្សាសីតុណ្ហភាព និងការពារពីការបំពុលពីបរិយាកាសខាងក្រៅ ដើម្បីធានាសុវត្ថិភាព និងអនាម័យ។
អត្ថប្រយោជន៍សម្រាប់ដៃគូរបើកបរ
- កាត់បន្ថយពេលរង់ចាំ៖ អាចទុកម្ហូបក្នុងទូដោយមិនចាំបាច់រង់ចាំអតិថិជន ដូចនេះវាអាចបង្កើនផលិតភាពការងារ និងអាចទទួលចំនួនការងារបានច្រើនជាងមុន។
- ដំណើរការដាក់ម្ហូបងាយស្រួល៖ ប្រព័ន្ធ QR code មានភាពងាយស្រួល ដែលអាចដាក់ម្ហូបក្នុងទូបានក្នុងរយៈពេលក្រោម ១២ វិនាទី។
អត្ថប្រយោជន៍សម្រាប់ម្ចាស់អគារ
- ភាពងាយស្រួលក្នុងការទៅយកម្ហូបអាហារ៖ អ្នកនៅអគារអាចស្កេនកូដ QR ឬប្រើលេខកូដ ដើម្បីយកម្ហូបអាហារដោយមិនចាំបាច់ស្វែងរក ឬមានការភាន់ច្រឡំ។ ជាពិសេសមានប្រយោជន៍សម្រាប់ បុគ្គលិកធ្វើការនៅក្នុងអគារការិយាល័យ ដោយជួយកាត់បន្ថយការប្រញាប់ប្រញាល់នៅពេលប្រជុំ ឬកិច្ចការមមាញឹក ដើម្បីចុះទៅយកម្ហូបអាហារភ្លាមៗ។
- កន្លែងផ្ទុកម្ហូបអាហារមានរបៀបរៀបរយ៖ ទូដាក់ម្ហូបអាហារធ្វើឱ្យបរិវេណសាធារណៈដូចជាផ្លូវចូល ឬកន្លែងទទូលភ្ញៀវមានរបៀបរៀបរយ។
- កាត់បន្ថយបន្ទុកម្ចាស់អគារ៖ កាត់បន្ថយកម្លាំងមនុស្ស និងធនធានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនដូចជា: ការចតយានយន្តយូរ ឬគ្មានសណ្តាប់ធ្នាប់ជាដើម។
របៀបប្រើប្រាស់ទូដាក់អាហារ Grab
- ជ្រើសរើសទីតាំងដឹកជញ្ជូន៖ នៅពេលកុម៉្មង់ម្ហូបអាហារ អតិថិជនត្រូវជ្រើសរើសទូដាក់អាហារ (Food Locker) ជាជម្រើសទីតាំងដឹកជញ្ជូន។
- ដៃគូរបើកបរដាក់ម្ហូបអាហារចូលទូ៖ ដៃគូបើកបរស្កេនកូដ QR ហើយដាក់ម្ហូបអហារចូលក្នុងទូក្នុងរយៈ ពេលក្រោម ១២ វិនាទី។
- សារជូនដំណឹងអតិថិជន៖ អតិថិជនទទួលបានសារជូនដំណឹងដោយស្វ័យប្រវត្តិដោយភ្ជាប់ជា មួយលេខទូ និងលេខកូដ។
- អតិថិជនទៅយកម្ហូប៖ អតិថិជនអាចស្កេនកូដ QR ដើម្បីយកម្ហូបអាហារដែលអាចទុកក្នុងទូបានក្នុង រយៈពេលយ៉ាងយូបំផុត ៤ ម៉ោង។
ផែនការពង្រីកការដំឡើងទូដាក់ម្ហូបអាហារនៅកម្ពុជា
ទូដាក់ម្ហូបអាហារទី១ត្រូវបានដំឡើងនៅអគារ TK Central ហើយមានគម្រោងពង្រីកទៅតំបន់ពាណិជ្ជកម្ម និងអគារស្នាក់នៅផ្សេងៗទៀតនាពេលខាងមុខ។ Grab មានផែនការសហការជាមួយទីតាំងដែលមានការកុម៉្មង់ ម្ហូបអាហារច្រើន ដើម្បីបង្កើនបទពិសោធន៍អតិថិជន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។
អ្នកប្រើប្រាស់គោលដៅ
ទូដាក់ម្ហូបអាហារ Grab ត្រូវបានរចនាឡើងដើម្បីផ្តល់ជូន៖
- បុគ្គលិកការិយាល័យ៖ ដែលមានទីតាំងដែលស្ថិតនៅអគារពាណិជ្ជកម្ម ឬមន្ទីរពេទ្យ ដើម្បីបង្កើនភាព ងាយស្រួល និងកាត់បន្ថយពេលវេលារង់ចាំ។
- អ្នកស្នាក់នៅក្នុងអគារ៖ សម្រាប់អ្នកស្នាក់នៅក្នុងខុនដូ ឬសណ្ឋាគារ ដើម្បីបង្កើនសុវត្ថិភាព និងមាន អនាម័យក្នុងការទុកម្ហូបអាហារ។
អំពីក្រុមហ៊ុន Grab៖
Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការ ក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយបម្រើការជាង 800 ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012 ដោយមានបេសកកម្មដើម្បី ជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវា ដោយផ្តោតលើគោលការណ៍សំខាន់បីយ៉ាង យើងមានបំណងផ្តល់នូវលទ្ធផលហិរញ្ញវត្ថុ ក្នុងពេលដំណាលគ្នា សម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង និងមានឥទ្ធិពលសង្គមជាវិជ្ជមាន ដែលរួមបញ្ចូលទាំងការផ្តល់សិទ្ធិអំណាច សេដ្ឋកិច្ចដល់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ខណៈពេលដែលយើងកំពុងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។