ចិននឹងអនុញ្ញត​ឱ្យពលរដ្ឋ មកពីប្រទេស​ចំនួន៤៧ អាចចេញ-ចូលទឹកដីចិនបាន ដោយមិនបាច់សុំ VISA
Ping Chou EngJUNE 11 20258.6 K views

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រទេសចិន បានចាប់ផ្តើមសាកល្បងគោលនយោបាយជាឯកតោភាគី ផ្តល់សិទ្ធិចេញ-ចូលប្រទេសចិន ដោយគ្មានទិដ្ឋាកា​រដល់ពលរដ្ឋមកពីប្រទេសចំនួន៤៧  ដោយមិនចាំបាច់សុំ VISA។ ខណៈច្បាប់នេះនឹងមានសពុលភាព រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនោះជនជាតិនៃប្រទេសចំនួន៤៧ រួមមានប្រ៊ុយណេ បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហូឡង់ ម៉ាឡេស៊ី ស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក លុចសំបួ នូវែលសេឡង់ អូស្ត្រាលី ប៉ូឡូញ ព័រទុយហ្គាល់ ក្រិច ស៊ីប ស្លូវេនី ស្លូវ៉ាគី ន័រវែស ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ លីងហ្គោល អាន់ឌ័ររ៉ា កូរ៉េ ក្រូអាត ម៉ុងតេណេហ្គ្រោខាងជើង ម៉ាសេដូនៀ ម៉ាល់តា អេស្តូនី ឡាតវី ជប៉ុន ប្រេស៊ីល អាហ្សង់ទីន ឈីលី ប៉េរូ អ៊ុយរូហ្គាយ អារ៉ាប៊ីសាអូឌីត អូម៉ង់ គុយវ៉ែត និងបារ៉ែន។  

ចំពោះច្បាប់លើកលែងទិដ្ឋាការ ចេញចូលប្រទេសចិននេះគឺសម្រាប់អ្នកមានគោលបំណងធ្វើជំនួញ ដំណើរទេសចរណ៍ ទៅលេងគ្រួសារឬមិត្តភក្តិ និងឆ្លងកាត់ប្រទេស ចំនួនត្រឹម៣០ថ្ងៃ ដោយមិនចាំបាច់សុំទិដ្ឋាការឬ VISA។ បន្ថែមពីនេះសម្រាប់អ្នកកាន់លិខិតឆ្លងដែន អារ៉ាប៊ីសាអូឌីត អូម៉ង់ គុយវ៉ែត និងបារ៉ែន និងអាចចេញចូលជាផ្លូវការ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥​តទៅ។

យ៉ាងណាមិញបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន Lin Jian បានបញ្ជាក់ថាការពង្រីកបញ្ជីជនជាតិគ្មានទិដ្ឋាការនេះ គឺជា បង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងបើកចំហសេដ្ឋកិច្ចពិភពលោក ទៅកាន់កម្រិតខ្ពស់៕

503485413 1094574542482859 4934318957532128294 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia