ខាតផ្ទួនៗគ្នា! ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast របូតលុយជាង ៧០០លា.នដុល្លារព្រោះមូលហេតុនេះ
ធី ស្រីល័ក្ខJUNE 10 202587 views

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់វៀតណាមគឺ VinFast បានប្រកាសថា បើទោះបីជាមានការចែកចាយកាន់តែច្រើនឡើងក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែខាតបង់ប្រាក់សុទ្ធរហូតដល់ទៅ ៧១២លានដុល្លារនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុនរថយន្តអគ្គិសនី (EV) របស់វៀតណាមមួយនេះ មានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សពិភពលោកដូចជា Tesla ហើយបានព្យាយាមបំបែកខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិរហូតធ្វើឱ្យការចំណាយទៅលើថ្លៃដើមឡើងថ្លៃរួមទាំងការចំណាយលើការលក់ ការគ្រប់គ្រង និងទីផ្សារកាន់តែខ្ពស់ ខណៈដែល VinFast កំពុងតែពង្រីកប្រតិបត្តិការលក់របស់ខ្លួនទូទាំងពិភពលោកផងដែរ។

លោក Thuy Le  ដែលជាប្រធានក្រុមហ៊ុន Vinfast បាននិយាយថាកាល​ពី​មុន ការ​ខាត​បង់​សុទ្ធ​របស់​ក្រុមហ៊ុន​មាន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ទោះ​បី​ជា​ការ​ចែក​ចាយ​រថយន្ត​របស់​ខ្លួនកើនឡើង​ជិត​បី​ដង​ក៏​ដោយ ខណៈពាណិជ្ជកម្មសកលត្រូវបានរំខានដោយពន្ធគយដែលបានចាប់ផ្តើមកាលពីខែមេសាដោយប្រធានាធិបតីអាមេរិក Donald Trump ។

៥០

លោក Pham Nhat Vuong បានបញ្ជាក់ថា ការលក់រថយន្ត EV សរុបរបស់ក្រុមហ៊ុន VinFast បានកើនឡើង ២.៨ ដងក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន ដោយប្រទេសវៀតណាមមានចំនួនប្រហែល ៩០% ប៉ុន្តែទោះបីជាការលក់កើនឡើងខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន VinFast នៅតែខាតបង់ខ្លាំងជាពិសេសគឺនៅទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia