ល្អណាស់! ម៉ាកអង្ករ១ប្រភេទរបស់ខ្មែរ ជាប់TOP1 ជាផលិតផលអង្ករល្អបំផុតលើពិភពលោកពី Taste Atlas
Ping Chou EngJUNE 11 2025230 views

ម៉ាកអង្ករ “ផ្កាម្លិះ” ត្រូវបានស្ថាប័នជំនាញវាយតម្លៃចំណីអាហារពិភពលោក Taste Atlas ចាត់ចំណាត់ថ្នាក់លេខ១ TOP1 ​ជាផលិតផលស្រូវអង្ករល្អបំផុតនិងជាពូជស្រូវដ៏ល្បីល្បាញរបស់កម្ពុជា ដែលមានក្លិនក្រអូប ទន់និងមានគុណភាពល្អ។

យោងតាមវេបសាយផ្លូវការរបស់ Taste Atlas​ បានឱ្យដឹងថា អង្ករម៉ាលីស ដែលម៉ាកដ៏ល្បីឈ្មោះទូទាំងអាស៊ី ដែលផលិតបានអង្ករ “ផ្កាម្លិះ” គឺជាផលិតផលដែលបានដាំដុះនៅលើដីសម្បូរបែប និងអាកាសធាតុដ៏ល្អរបស់កម្ពុជា មានអាយុកាលរាប់សតវត្ស និងការទាក់ទាញជាសាកលនៃការអនុវត្តកសិកម្មប្រពៃណី។  

ម្យ៉ាងវិញទៀតម៉ាកយីហោ ម៉ាលីសអង្គរ ដែលជាអ្នកផលិតអង្ករពូជក្រអូបរបស់កម្ពុជា គឺជាម៉ាកសញ្ញាដែលបានបញ្ជាក់គុណភាពអង្ករក្រអូបកម្ពុជា បំពេញតាមស្តង់ដារខ្ពស់បំផុតទាំងគុណភាព រសជាតិ និងប្រភពដើម។ ក្នុងនោះរួមមានទាំង ពូជផ្សេងៗដែលមានតម្លៃខ្ពស់ដូចជាផ្ការំដួល ជាដើមដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់។

យ៉ាងណាមិញតាមរយៈការផ្សព្វផ្សាយអត្តសញ្ញាណអង្ករកម្ពុជានៅលើទីផ្សារពិភពលោក នេះជាភាពត្រឹមត្រូវបំផុត ដែលម៉ាកយីហោអង្កររបស់កម្ពុជា ត្រូវបានទទួលស្គាល់តាមរយៈការឈ្នះពានរង្វាន់ "អង្ករល្អបំផុតរបស់ពិភពលោក" ដ៏មានកិត្យានុភាពនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

សូមជម្រាបផងដែរថា Taste Atlas គឺជាអ្នកអធិប្បាយនិងវាយតម្លៃចំណីអាហារនិងរសជាតិរបស់ប្រពៃណីនានាស្ទើរគ្រប់ប្រភេទនៅជុំវិញពិភពលោក ដែលទទួលស្គាល់ដោយអន្តរជាតិ៕ 

504154681 17952534692963546 4414391131384150289 N

Screenshot 2025 06 11 165425

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia