មានជំនាញ មានចំណូល! ក្រសួងការងារ ផ្ដល់ឱកាសមនុស្ស២ក្រុមនេះ រៀនជំនាញឥតគិតថ្លៃរហូតដល់១.៥លាននាក់
Toeuy HongJUNE 11 2025220 views

បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរ យុវជន សិស្ស និស្សិតជាច្រើនទទួលបាននូវការបណ្ដុះបណ្ដាលចំណេះ ជំនាញ ដើម្បីអភិវឌ្ឍនខ្លួនឲ្យក្លាយជាធនធានជួយដល់សេដ្ឋកិច្ចជាតិក៏ដូចជាទទួលបានឱកាសការងារ រកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។

ទន្ទឹមនេះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកម្មវិធីTVET ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ១.៥លាននាក់។ 

 

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ១.៥លាននាក់ ត្រូវបានក្រសួងការងាររៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បី

ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ ជាពិសេសអំឡុងពេលសិក្សា សិស្សនឹងទទួលប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែរយៈពេល៤ខែ។

 សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ទទួលបានការសិក្សានិងរៀនជំនាញពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ១.៥លាននាក់ បងប្អូនអាចដាក់ពាក្យស្នើសុំដោយចុចនៅទីនេះ

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ បងប្អូនអាចចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅថ្ងៃទី១៥ដល់១៦ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia