នេះគឺជារឿងដ៏មោទនភាពខ្លាំងបំផុត ក្នុងនាមយើងជាកូនខ្មែរមួយរូប ដែលនាពេលបច្ចុប្បន្ននេះខ្មែរយើងមានសមត្ថភាពអាចផលិតផលិតផលរបស់ខ្លួនឯងបានហើយ ដែលយើងអាចប្រើស្លាកដ៏មោនកភាពមួយឈ្មោះថា "Made in Cambodia" អ្វីដែលកាន់អស្ចារ្យនោះគឺផលិតផលខ្មែរយើងមានគុណភាពមិនចាញ់របស់នាំចូលនោះទេ។ ខាងក្រោមនេះជាផលិតផលខ្មែរទាំង ៥ប្រភេទដែលជាស្នាដៃកូនខ្មែរ១០០%៖
១.មីជាតិ
មីជាតិ ត្រូវបានផលិតឡើងតាំងពីចុងឆ្នាំ ២០១៩ មកម្លេះ ដោយមានរោងចក្រនៅខ្មែរ និងអ្នកជំនាញខ្មែរជាអ្នកផលិត១០០%។ ចំពោះមីជាតិ នេះដែរគឺមានរហូតដល់ទៅ៣រសជាតិដូចជា៖ រសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិខគោ និងរសជាតិស៊ុបមាន។
លោក ជំទាវ ជីង សុគន្ធាវី ដែលជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន One More Manufacturing ធ្លាប់បានមានប្រសាសន៍ មីជាតិ គឺជាផលិតផលមីរបស់ប្រជាជនខ្មែរផ្ទាល់ ជាមួយនឹងការផលិតមានគុណភាពខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាមានស្តង់ដារត្រឹមត្រូវនឹងមានរសជាតិបែបខ្មែរ សាកសមបំផុតសម្រាប់ប្រជាជនខ្មែរ។ គាំទ្រមីជាតិ! គាំទ្រផលិតផលខ្មែរ! ចង់ទិញមីជាតិខ្មែរអាចទំនាក់ទំនងទៅកាន់លេខ៖ 023 864 333/081 864 333។
២. ឈីស
កាលពីមុនផលិតផលឈីស នៅពេលដែលចង់ទិញយកមកប្រើប្រាស់ក៏យើងនាំចូលមកពីក្រៅប្រទេសដែរ ប៉ុន្តែនាពេលនេះមិនពិបាកទៀតឡើយព្រោះនៅខ្មែរមានអ្នកផលិតហើយ។ ហើយបុរសខ្មែរដំបូងគេដែលអាចផលិតឈីសនេះដោយខ្លួនឯងបាននោះគឺលោក ចាន់ វុទ្ធី ដែលជាបុរសខ្មែរដំបូងគេ ដែលបានយកគំនិតធ្វើឈីសចេញពីទឹកដោះគោពីប្រទេសអ៊ីតាលីមកផលិតលក់នៅក្នុងប្រទេសកម្ពុជារហូតធ្វើលក់ឱ្យភ្ញៀវសឹងតែមិនទាន់។ដោយបច្ចុប្បន្នកូនខ្មែររូបនេះបាននឹងកំពុងដំណើរការខ្សែសង្វាក់ផលិតកម្មយ៉ាងមមាញឹកនៅឯខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាផលិតឱ្យទាន់តាមតម្រូវការរបស់អតិថិជន។
លោកវុទ្ធី បាននិយាយថា បើគិតមកដល់ឆ្នាំ ២០២៤ នេះ សិប្បកម្មរបស់លោកបានបើកដំណើរការជាង ១២ឆ្នាំមកហើយ ហើយក្នុងមួយថ្ងៃលោកអាចផលិតឈីសបាន ១២០គីឡូក្រាម ដោយលោកអាចដាក់លក់នៅលើទីផ្សារសឹងមិនទាន់ទេ ដោយនៅខេត្តសៀមរាបលោកអាចផ្គត់ផ្គង់ទៅកាន់ភោជនីដ្ឋានតូចៗ និងនៅក្នុងសណ្ឋាគារធំៗជាច្រើនហើយក៏បាននាំចេញមកលក់នៅភ្នំពេញបានផងដែរ។លើសពីនេះទៅទៀត នៅថ្ងៃអនាគតលោកវុទ្ធី ក៏មានគោលដៅក្នុងការយកទឹកដោះក្របីមកផលិតធ្វើជាឈីសផងដែរ។ គាំទ្រផលិតក្នុងស្រុក ថែរក្សាសេដ្ឋកិច្ចជាតិទំនាក់ទំនងទិញឈីសខ្មែរតាមរយៈហ្វេសប៊ុកផេក LAFATTORIA ឬលេខទំនាក់ទំនង៖ 061 624 232 ។
៣. ក្រដាសជូទមាត់ MG
ក្រសដាសជូទមាត់ MG ត្រូវបានបង្កើតឡើងដោយកូនខ្មែរម្នាក់ឈ្មោះថា គឺ លោក តាំង សុជាតិ ហើយពាក្យស្លោកមួយដែលប្រជាជនខ្មែរចាំច្បាស់គឺ “ទន់ដូចមាត់អូន” ដែលបានសរសេរនៅលើកញ្ចប់ក្រដាសជូតមាត់របស់ខ្លួនឯង។
លោក តាំង សុជាតិ បាននិយាយថា ក្រដាសជូទមាត់ MG នេះ គឺជាម៉ាករបស់កម្ពុជាពិតៗ ហើយនាពេលឥលូវនេះក្រុមហ៊ុន MG Pacific បាននឹងកំពុងតែចែកចាយផលិតផលពេញទីផ្សារក្នុងស្រុក មិនតែប៉ុណ្ណោះ MG ស្ទើរតែគ្របដណ្តប់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជាទៅហើយ។ ជាចុងក្រោយ លោកសង្ឃឹមថាប្រជាជនខ្មែរទាំងអស់ នឹងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកឱ្យប្រទេសកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍន៍លឿនទៅមុខ។ ប្រសិនជាបងប្អូនចង់បានក្រដាសជូទមាត់ដែលមានគុណភាពល្អអាចទំនាក់ទំនងទៅកាន់លេខ 023 221 335 ។
៤. សហគ្រាសផលិតកេសក្រដាសខ្មែរ
កញ្ញា វង្ស វត្តី ដែលជា General Manager បានឱ្យដឹងថា សហគ្រាស Mekong Carton នេះគឺបានបើកដំណើរការបានជាងរយៈពេលជិត ៥ឆ្នាំមកហើយ ចំពោះវត្ថុធាតុដើមដែលយកមកផលិតកេសនេះ គឺកញ្ញាទិញក្នុងស្រុកយកមកផលិតទាំងអស់បែបនេះសម្រាប់អ្នកដែលចង់ទិញកេសយកទៅដាក់ទំនិញផ្សេងៗមិនបាច់នាំចូលពីប្រទេសជិតខាងទេ អាចកម្មង់ពីសហគ្រាសរបស់កញ្ញាបានពោលការផលិតក៏លឿនចំណែកតម្លៃវិញក៏ធូរថ្លៃដែរ។
មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលចង់បានកេសក្រដាសពីកន្លែងកញ្ញាផ្ទាល់ អាចបញ្ជាទិញបានពោលគឺមិនបាច់ទៅដល់ក្រៅប្រទេសក៏បានដែរ អាចមកទិញនៅ Mekong Carton បានដោយសារតែរបស់ខ្មែរយើងក៏មានគុណភាពល្អ ចំណែកការផលិតក៏លឿន ម៉ាស៊ីនក៏ទំនើបគឺវាអាចផ្តល់ភាគងាយស្រួលទៅកាន់អតិថិជនដែរ ហើយបើអតិថិជនកម្មង់ចង់បានបែបម៉េចគឺបានបែបនោះមិនឱ្យខកចិត្តទេ។ សម្រាប់បងប្អូនដែលមានបំណងចង់សាកសួរព័ត៍មានបន្ថែមអាចធ្វើការទំនាក់ទំនងសាកសួរតាមរយៈ Page: @Mekong Carton ឡាំងក្រដាស់ មេគង្គ ឬតាមរយៈលេខទូរស័ព្ទ: 093 828 498។
គាំទ្រផលិតផលខ្មែរ គឺថែសេដ្ឋកិច្ចជាតិ