ផ្ទាំង3Dដែលមើលដោយភ្នែកទទេគឺជាការទទួលនូវអារម្មណ៍ចក្ខុវិញ្ញាណទៅលើ3Dជាក់ស្តែងនឹងភ្នែកទទេដោយមិនចាំបាច់ប្រើប្រាស់នូវឧបករណ៍ដូចជាវ៉ែនតា មួក ល។ គោលការណ៍នៃរូបភាពនៃវីដេអូ3Dដែលមើលដោយភ្នែកទទេជាមូលដ្ឋានបានមកពីប៉ារ៉ាឡែលកែវយឹតហើយប្រើបែប3Dដែលបង្កើតឡើងដោយការបំភាន់អុបទិករបស់មនុស្ស។
ផ្ទាំង3Dដែលមើលដោយភ្នែកទទេ ត្រូវបានដាក់បង្ហាញនៅលើអេក្រង់ធំៗនៅតាមទីក្រុងនានាមិនឈប់ឈរ។ មិនមែនជាលើកទីមួយទេដែល3Dដែលមើលដោយភ្នែកទទេបានការបង្ហាញខ្លួនជាសាធារណៈ លើអេក្រង់ LEDកោង ដូចជានៅប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបូរី និងកន្លែងផ្សេងទៀតត្រូវបានបញ្ចូលជាកន្លែងទេសចរណ៍ដែលគួរអោយទាក់ទាញ។ ជាថ្មីម្តងទៀត ការជជែកទាក់ទងនឹង"3Dដែលមើលដោយភ្នែកទទេ" បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមបំផុត។ បទពិសោធន៍នៃការប្រើប្រាស់ 3Dដែលមើលដោយភ្នែកទទេដែលមើលទៅដូចជាការពិតនៅនឹងមុខ បានធ្វើឱ្យសាធារណជនកាន់តែយល់ច្បាស់អំពីបច្ចេកវិទ្យាអេក្រង់របស់វា។
មកទល់នឹងពេលបច្ចុប្បន្ននេះ ផ្ទាំង3Dដែលមើលដោយភ្នែកទទេដំបូងបំផុតនឹងមកដល់ប្រទេសកម្ពុជា ដែលមានទីតាំងនៅគម្រាងPlatinum Coastដែលជាគម្រោងអចលនទ្រព្យតែមួយគត់នៅខេត្តព្រះសីហនុដែលមានទេសភាពសមុទ្រនៅខាងមុខនិងភ្នំនៅខាងក្រោយដែលជាគម្រោងដែលត្រូវបានវិនិយោគរួមដោយក្រុមហ៊ុនHonchen(Cambodia) Limited និងLixin Group។ គម្រោងដែលស្ថិតនៅភូមិសាស្ត្រដ៏ល្អឯកនេះ បូករួមជាមួយការដាក់បញ្ចូលភូមិសាស្ត្រនេះជាតំបន់អត្តសញ្ញាណក្រុងព្រះសីហនុថ្មី នឹងទាក់ទាញបានមកនូវការមកស្នាក់នៅរបស់ភ្ញៀវទេសចរណ៏យ៉ាងច្រើនកុះករនាពេលខាងមុខដ៏ខ្លី។
Platinum Coast នឹងរៀបចំពិធីដាក់ង្ហាញផ្ទាំង3Dដែលមើលដោយភ្នែកទទេ នៅវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែមេសា ដែលស្ថិតនៅខាងត្បូងអាកាសយានដ្ឋានខេត្តព្រះសីហនុ ភាគខាងកើតរង្វង់មូលព្រះសិវៈ។ នៅពេលនោះ ទស្សនិកជនទាំងអស់អាចទស្សនាទិដ្ឋភាពដោយផ្ទាល់ និងទទួលយកបទពិសោធន៍នៃការមើលផ្ទាំង3Dដែលមើលដោយភ្នែកទទេ។