យីហោលំដាប់ពិភពលោក H&M បញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ពីមីយ៉ាន់ម៉ាហើយ ដោយសារបញ្ហា១
Sambat SokhlangAUGUST 22 2023383 views

ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំលំដាប់ទីពីរនៅលើពិភពលោក H&M បានប្រកាសបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ពីរោងចក្រនៅប្រទេសមីយ៉ាន់ម៉ា ក្រោយមានករណីការរំលោភបំពានការងារកើតមានឡើងជាបន្តបន្ទាប់ឥតឈប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មា Reuters ។

តាមប្រភពដដែលខាងលើបានឱ្យដឹងថា ក្រុមហ៊ុនសម្លៀកបំពាក់ H&M សម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនង បញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់របស់ខ្លួនពីប្រទេសមីយ៉ាន់ម៉ានេះដោយសារតែ ទទួលបាននូវការរាយការណ៍ជាបន្តបន្ទាប់ទៅលើការរំលោភបំពានការងារលើបុគ្គលិក ក្នុងនោះរួមមានទាំងការឱ្យបុគ្គលិកធ្វើការលើសម៉ោង ការកាត់បន្ថយប្រាក់ឈ្នួល និងការកិបកេងលុយ និងការបណ្តេញបុគ្គលិកចេញពីការងារដោយគ្មានសណ្តាប់ធ្នាប់ជាដើម។

 

Promo Image H and M Listing Brands

 

 

ចំពោះករណីនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងចំនួន ១៥៦ ករណីហើយ គិតចាប់តាំងពីខែ កុម្ភៈឆ្នាំ ២០២២ មកដល់ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ។ រហូតបង្ករជាផលប៉ះពាល់ធ្វើឱ្យក្រុមហ៊ុនល្បីៗសម្រេចដកខ្លួនពីមីយ៉ាន់ម៉ាបន្តបន្ទាប់ដែលក្នុងនោះរួមមាន ក្រុមហ៊ុន ZARA ក្រុមហ៊ុន Primark ក្រុមហ៊ុន Marks & Spencer និងក្រុមហ៊ុនផ្សេងទៀតបានបញ្ឈប់បញ្ជាទិញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

គួរបញ្ជាក់ផងដែរថា បញ្ហានៃការរំលោភបំពានការងារនេះ ត្រូវបានគេដឹងថា កើតមានបន្ទាប់ពីមានរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ ហើយមកទល់ពេលនេះករណីនេះក៏នៅតែបន្តមានឥតឈប់ ប៉ុន្តែបញ្ហានេះក៏ត្រូវបាននាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបក្នុងប្រទេសមីយ៉ាន់ម៉ាបាននឹងកំពុងធ្វើការស៊ើបអង្កេតនិងស្វែងរកដំណោះស្រាយឡើងវិញទៅលើបញ្ហានេះផងដែរ ដើម្បីរក្សាស្ថេរភាពការងារនៅក្នុងប្រទេសនេះ៕

 

Unnamed

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia