អេមណាស់! មកស្គាល់ដំណាំកសិកម្មខ្មែរទាំង ៣ប្រភេទ កំពុងមានភ័ព្វសំណាងទាក់ចិត្តជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា
ធី ស្រីល័ក្ខMARCH 22 2023284 views

ពិតរឿងដ៏សែនរីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ព្រោះពេលនេះផលិតផលខ្មែរចំនួន ៣ប្រភេទ បានកំពុងតែទាក់ចិត្តជប៉ុនឱ្យមកវិនិយោគ នៅកម្ពុជា ដើម្បីនាំចេញផលិតផលខ្មែរទៅកាន់ប្រទេសជប៉ុនផងដែរ។ ចំពោះផលិតផលខ្មែរទាំង ៣ប្រភេទ កំពុងទាក់ចិត្តឱ្យជប៉ុនចង់មកវិនិយោគនោះមានដូចជា៖

ថ្មីៗនេះយោងតាមការចេញផ្សាយដោយក្រសួងកសិកម្ម នឹងរុក្ខាប្រមាញ់បានឱ្យដឹងថា ពេលនេះមានក្រុមហ៊ុនមួយរបស់ជប៉ុនគឺក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd បានបង្ហាញគោលបំណងចង់មកវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមីនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu ដែលជាអគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីបង្ហាញពីគោលបំណងលើសំណើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” ដោយក្រុមហ៊ុនមានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។

៤០

ជាមួយគ្នានោះដែរ កាលពីកន្លងទៅក៏មានក្រុមហ៊ុនជប៉ុនធំៗចំនួន ២ គឺក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាក្នុងការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន ដើម្បីត្រៀមនាំចេញទៅកាន់ប្រទេសជប៉ុន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ឌីណា បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ផងដែរថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

38

ក្រៅពីក្រុមហ៊ុនខាងលើកាលពីកន្លងទៅ ក៏មានក្រុមហ៊ុន Top Planning Japan Co.,LTD ដែលជាក្រុមហ៊ុនធំ១របស់ជប៉ុន ក៏បានបង្ហើបពីគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជាផងដែរ។

ទាក់ទងនឹងកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា ក៏បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសម្រកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។

សូមបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា៕

39

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia