សម្រាប់ប្រិយមិត្តដែលនិយមគាំទ្ររថយន្តអាល្លឺម៉ង់ ដែលមានរាងតូចច្រឡឹង រចលនាបែបស្ព័រ ជាពិសេសបងប្អូនដែលចូលចិត្តលេងម៉ូដរថយន្តត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្ត Porsche ស៊េរីថ្មី១ម៉ូដែល កម្លាំងខ្លាំង រាងស្ពរ ទាក់ទាញខ្លាំង ដោយតម្លៃនៅខ្មែរមិនធម្មតា។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្តស៊េរីឆ្នាំ ២០២៤ Porsche Panamera 4 AWD មានតម្លៃសរុបទាំងអស់ ២៤១,៤២១ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជាង២០ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ១២៤,៩៩១ ដុល្លារ
- តម្លៃពន្ធនាំចូល ១០១,៨៨២ ដុល្លារ
- តម្លៃដឹកជញ្ជូន ២,៧៥០ ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩,៤៩៩ដុល្លារ
- តម្លៃសរុបទាំងអស់ ២៤១,៤២១ ដុល្លារ
-
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕