ប្រញាប់ដាក់ពាក្យ! អង្គការ UNESCO ជ្រើសយុវជន៣០រូប ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយរ៉ាប់រងថ្លៃចំណាយទាំងស្រុង
Kan DaraMAY 29 20231.6 K views

អង្គការបេតិកភណ្ឌពិភពលោក (UNESCO) ប្រកាសជ្រើសរើសយុវជន៣០រូប ដើម្បីទៅចូលរួមកិច្ចប្រជុំនៅប្រទេសស្តេចប្រេង​ អារ៉ាប៊ីសាអូឌីត ដោយរ៉ាប់រងថ្លៃចំណាយទាំងស្រុង។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់អង្គការ UNESCO។

Rt R350 Qh

សម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងរៀបចំវេទិកាអ្នកជំនាញវ័យក្មេងបេតិកភណ្ឌពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «សម្លឹងទៅមុខ៥០ឆ្នាំបន្ទាប់ នៃការការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌» ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១២ ខែកញ្ញានេះ នៅទីក្រុងរីយ៉ាដ និងអាល់អាសាអូស៊ីស ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

3633531 1338082757

ក្នុងឱកាសនេះអង្គការ UNESCO ត្រូវការយុវជនស្ម័គ្រចិត្តចំនួន៣០រូប មានអាយុចន្លោះពី ២៣-៣២ឆ្នាំ។ សម្រាប់លក្ខខណ្ឌដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យស្នើសុំជាភាសាអង់គ្លេសតែប៉ុណ្ណោះ ភ្ជាប់ជាមួយ CV និងថតចម្លងរូបថត រួមទាំងលិខិតឆ្លងដែនផងដែរ។ បន្ថែមពីលើនេះ បេក្ខជនគួរមានបទពិសោធន៍ក្នុងវិស័យមួយក្នុងចំណោមវិស័យទាំងនេះ៖ បេតិកភណ្ឌពិភពលោក, ការអភិរក្ស, បុរាណវិទ្យា, ស្ថាបត្យកម្ម, ការអភិរក្ស, ការរៀបចំផែនការទីក្រុង និងការបង្កើតឡើងវិញ, ការស្ដារឡើងវិញ, ប្រវត្តិសាស្រ្តសិល្បៈ, ទេសចរណ៍, ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាឌីជីថល។ Link ដាក់ពាក្យ៖ World Heritage Young Professionals Forum 2023

Lol

ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យគឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ លទ្ធផលបេក្ខជនដែលបានជ្រើសរើសនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែលពីអង្គការ UNESCO ផ្ទាល់តែម្តង។ អ្នកបានចូលរួមនឹងចេញដំណើរនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឡប់មកវិញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ រាល់ការចំណាយពាក់ព័ន្ធទាំងអស់ (សំបុត្រយន្តហោះVIP ការស្នាក់នៅ ការធ្វើដំណើរក្នុងស្រុក អាហារ រួមទាំងការចំណាយផ្សេងៗ) នឹងត្រូវបានរ៉ាប់រងដោយប្រទេសម្ចាស់ផ្ទះសម្រាប់រយៈពេលនៃវេទិកានេះ៕

22

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia