ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានធ្វើការចាប់ដៃគូសហការអាជីវកម្ម ប៊េងកាសួរេន រួមគ្នា ក្រោមម៉ូឌែលណែនាំអតិថិជន
Sreymom ChaJANUARY 22 2025

នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានធ្វើការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការអាជីវកម្មប៊េងកាសួរេន ជាមួយនឹង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ក្រោមម៉ូឌែលណែនាំអតិថិជន ក្រោយទទួលបានការអនុម័តពីសំណាក់និយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី ឃុនថៃ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជា, លោក Jan Arend Wes អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង លោក Yeh Chan-Hao អគ្គនាយក នៃសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ រួមទាំងថ្នាក់ដឹកនាំនៃគ្រឹះស្ថានទាំងពីរចូលរួមជាសក្សីភាពយ៉ាងច្រើនកុះករ។ ភាពជាដៃគូយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេននេះ បង្កើតឡើងក្នុងគោលបំណងបង្កើនវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជារួមចំណែកជួយការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយជាងមុន។

Photo 2025 01 22 13 59 40

លោក Jan Arend Wes អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានមានប្រសាសន៍ថា
«ភាពជាដៃគូនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មី និងបន្ថែមភាពងាយស្រួលជូនអតិថិជន ព្រោះអតិថិជនជាអាទិភាពចម្បងរបស់ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ដែលនេះគឺជាបេសកកម្មរបស់យើង ក្នុងការជួយ ការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាឱ្យរស់នៅក្នុងជីវិតកាន់តែល្អប្រសើរ និងប្រកបដោយភាពកក់ក្តៅ។ ជាការពិតណាស់ នេះគឺជាការបើកទំព័រស្វាគមន៍សម្រាប់យើងខ្ញុំ​ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិត សំដៅដល់ការរួមចំណែក និងថែរក្សាសុវត្ថិភាពហិរញ្ញវត្ថុ ជូនទៅដល់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត»។ លោកអគ្គនាយកក៏បានបន្ថែមទៀតថា «តាមទស្សនៈអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ក៏នឹងអាចចូលរួមចំណែកក្នុងការពង្រីកទីផ្សារធានារ៉ាប់រងបន្ថែម និងផ្តល់ភាពងាយស្រួលជាងមុនដល់អតិថិជន តាមរយៈការចាប់ដៃគូអាជីវកម្មប៊េងកាសួរេននេះ»។

Photo 2025 01 22 13 59 31

លោក Yeh Chan-Hao អគ្គនាយក នៃសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ក៏បានលើកឡើងថា«

ឥឡូវនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដោយផ្ទាល់នៅតាមទីតាំងសាខា សាជីវកម្មធនាគារកាថេ យូណៃធីត (កម្ពុជា) ចំកាត់ ទាំង​១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលមានបុគ្គលិកលក់ផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ប្រកបដោយជំនាញវិជ្ជាជីវៈ រង់ចាំជួយសម្របសម្រួល ប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអំពីដំណោះស្រាយធានារ៉ាប់រងដែលសមស្របតាមតម្រូវការរបស់អតិថិជននៅរៀងរាល់ម៉ោងធ្វើការ។

Photo 2025 01 22 13 59 19

ដើម្បីអបអរដល់កិច្ចសហការនេះ សម្រាប់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ១០០​នាក់ ដំបូងនឹងទទួលបានកែវទឹក   ដ៏ស្រស់ស្អាតភ្លាមៗ បន្ថែមលើសពីនេះទៀត នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចាប់ពី ៤០ម៉ឺនរៀល រហូតដល់ ១លានរៀល ផងដែរ។

Photo 2025 01 22 13 58 58

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍៖

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៉ិនសួរេន ម.ក ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការពីក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០។​ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ជាបុត្រសម្ព័ន្ធរបស់
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Phu Hung Life និង អ្នកឧកញ៉ា លី ឃុនថៃ ដែលជាប្រធានក្រុមហ៊ុន
Alpha Group និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា។ ពួកយើង ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ដែលប្រតិបត្តិការតាមស្តង់ដារអន្តរជាតិ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលសន្សំ និងការការពារ ជូនអតិថិជន និង
ក្រុមគ្រួសារ តាមរយៈការផ្តល់សេវាបម្រើអតិថិជនលំដាប់ស្តង់ដារ។​ ផលិតផលរបស់ពួកយើង គឺត្រូវបានរៀបចំឡើងជាពិសេសទៅតាមតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងតម្លៃដ៏សមរម្យ​បំផុត។ យើងខ្ញុំ ពិតជាមាន
សេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពហិរញ្ញវត្ថុ និងការបង្កើតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ផងដែរថា ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ស្ថិតនៅក្នុងអគារដ៏ប្រណិត The Gateway ជាន់ទី២៦ មហាវិថីសហព័ន្ធរុស្សី (ផ្លូវ១១០) សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ១៨០០ ២០២ ២០២ (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។

Photo 2025 01 22 13 58 51

អំពីសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់៖

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ហៅថា (CUBC) ដែលពីមុនត្រូវបានគេស្គាល់ថា សាជីវកម្មធនាគារសឹង្ហបុរីចំកាត់ “SBC Bank” បានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៣ ដែលជាធនាគារ
បុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុងដោយ ធនាគារកាថេ (CUB) និងជាធនាគារពាណិជ្ជដ៏សំខាន់របស់ក្រុមហ៊ុន
ហិរញ្ញប្បទានកាថេ ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះ និងធំជាងគេនៅកោះតៃវ៉ាន់។ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (CUBC) កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា
រួមទាំងពង្រីកសាខាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មធនាគាររបស់យើងខ្ញុំ។ ធនាគារយើងខ្ញុំ បានផ្តល់ជូនយ៉ាងសកម្មនូវផលិតផលធនាគារដ៏សម្បូរបែប និងមានអត្ថប្រយោជន៍រួមមាន ធនាគារអនឡាញ និងធនាគារចល័ត។ ធនាគារយើងខ្ញុំ បានពង្រីកសាខាការិយាល័យក្នុងស្រុកចំនួន ១៥សាខា និងម៉ាស៊ីនអេធីអឹម ជាង៦០ម៉ាស៊ីន ទូទាំងរាជធានីនិងតាមបណ្តាខេត្តធំៗ សំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Photo 2025 01 22 13 58 44

Photo 2025 01 22 13 57 49

Photo 2025 01 22 13 57 29

Photo 2025 01 22 13 57 20

Photo 2025 01 22 13 57 13

Photo 2025 01 22 13 57 06

Sreymom Cha

អត្ថបទសរុប៖ 311

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia