ការតាំងពិព័រណ៌អំពីវិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់ វិស្វកម្មបានចាប់ផ្ដើមជាផ្លូវការនៅសប្តាហ៍នេះហើយ។ ដោយកម្មវិធីសម្ពោធជាផ្លូវការពិព័រណ៌វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់ វិស្វកម្មនេះ បានប្រារព្ធធ្វើឡើងនៅពេលព្រឹក ថ្ងៃទី១៤ ខែកញ្ញា នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ, រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនេះផងដែរ គឺមានការបង្ហាញអំពីពិព័រណ៌ B2B ធំជាងគេក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងវិស័យសំណង់ វិស្វកម្ម និងវិស័យម្ហូបអាហារ បដិសណ្ឋារកិច្ចប្រារព្ធឡើងតំណាលគ្នាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានរយៈពេលបីថ្ងៃ បើកចាប់ពីម៉ោង ១០: ០០ព្រឹក រហូតដល់ម៉ោង ០៦: ០០ ល្ងាច ។
ព្រឹត្តិការណ៍ពិព័រណ៌នេះក៏មានការចូលរួមជាផ្លូវការពី ឯកឧត្តម គួច បញ្ញាសា ជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍, ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, និងលោក លូ ម៉េង ជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជាផងដែរ។ ក្រៅពីនោះក៏មានស្ថាប័នគាំទ្រសំខាន់ៗផ្សេងទៀតដែលមានវត្តមានក្នុងពិធីបើកកម្មវិធីរួមមាន គណៈស្ថាបត្យករកម្ពុជា, គណៈវិស្វករកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, សមាគមសហគមន៍ចុងភៅកម្ពុជា, Professional Institute of Excellence និងបវិទ្យាស្ថានម្ហូបអាហារកម្ពុជា។
ជាពិសេស CAMFOOD/CAMHOTEL'23 និង CAMBUILD'23 និងមានវត្តមានរបស់ក្រុមហ៊ុន និងម៉ាកផលិតផលល្បីៗក្នុងស្រុក និងអន្តរជាតិចូលរួមសរុបជាង 500 បានតាំងស្ដង់របស់ខ្លួននៅក្នុងការពិព័រណ៌នេះថែមទៀតផង ដោយរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង 12,000 នាក់ក្នុងរយៈពេលបីថ្ងៃនេះ ជាមួយនឹងការតាំងបង្ហាញវិស័យពាក់ព័ន្ធផ្សេងៗទៀតរួមមាន CAMCAFE (ហាងកាហ្វេ និងបរិក្ខារបារ និងការផ្គត់ផ្គង់), CAMAUTO (គ្រឿងបន្លាស់រថយន្ត និងការផ្គត់ផ្គង់), CAMSOLAR (បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ), CAMENERGY (អគ្គិសនី និងថាមពល), CAMWATER (ការផ្គត់ផ្គង់ផលិតផលទឹក) CAMSECURITY & FIRE (ភ្លើង និងប្រព័ន្ធសុវត្ថិភាព) និង CAMHARDWARE (ផ្នែករឹង និងឧបករណ៍ផ្សេងៗ)។
បន្ថែមពីលើការតាំងពិព័រណ៌ CAMFOOD ក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។ លើសពីនេះទៅទៀត នឹងមានសិក្ខាសាលាចែករំលែកបច្ចេកទេសដោយមិនគិតថ្លៃ ទាក់ទងនឹងការច្នៃប្រឌិតថ្មីក្នុងសម្ភារសំណង់ អគ្គិសនី/មេកានិច ថាមពលព្រះអាទិត្យ និងប្រធានបទ HVAC ដែលនឹងប្រារព្ធឡើងរួមគ្នាជាមួយព្រឹត្តិការណ៍ CAMBUILD៕
អ្នកចូលរួមអាចធ្វើការចុះឈ្មោះតាមតំណរភ្ជាប់ www.cambuildexpo.com និង www.camfoodhotel.com។
សេចក្ដីប្រកាសព័ត៌មាននេះត្រូវបានចេញផ្សាយដោយ៖
AMB Tarsus Events Group www.ambtarsus.com
ទំនាក់ទំនង: +855 87 786 007
Email: Vichera@ambtarsus.com
Tel: +855 23 880 813/011 238575/096 254 909