កម្ពុជាជាប់លេខ៨លើលោក ក្នុងការនាំចេញសម្លៀកបំពាក់និងស្បែកជើង ទៅកាន់ទីផ្សារពិភពលោក
Ping Chou EngNOVEMBER 21 202468 views

អង្គការពាណិជ្ជកម្មពិភពលោកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៨លើពិភពលោក  ក្នុងការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារពិភពលោក ដោយបានរួមចំណែក ១.៦% សម្រាប់ទីផ្សារសកល។ ក្នុងនោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដានិងចក្រភពអង់គ្លេស ជាប្រទេសសំខាន់ៗ ដែលទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា។

 

យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងថាប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាវិស័យមួយដែលមានការរីកចម្រើនលឿនបំផុត ដែលមានចំនួនជាង ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

 

នៅរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាបានកើនឡើង ២០.៨០% ដល់ ២.៥៩៦.៥១៤ លានដុល្លារ។ រហូតដល់ក្នុងខែមេសា នៃឆ្នាំ២០២៤ ការនាំចេញបានកើនឡើង ១០.៣៥% ដល់ ៥៤៦.១៩១ លានដុល្លារអាមេរិក។

 

ដោយឡែកទីផ្សារនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជា វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សារ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៧ មានចំណែកទីផ្សារ១.៧% បង់ក្លាដែសមានចំណែកទីផ្សារ៧.៩%  និងសហភាពអឺរ៉ុប ២៧.១% ខណៈប្រទេសចិននៅតែឈរលើចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ស្មើ ៣១.៧%។

 

គួររំលឹកផងដែរថាចំពោះការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា នាឆ្នាំ២០២៣ បានធ្លាក់ចុះ ១២.៩១% មកនៅត្រឹមតម្លៃ ៧,៨៦៨,៧៧៩ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២កន្លងទៅ ការនាំចេញសម្លៀកបំពាក់បានកើនឡើង ១២.៦៩% ស្មើនឹង៩.០៣៥ ពាន់លានដុល្លារ៕

 

Topic 6. Garment Workers During

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia