រដ្ឋបាលថៃព្រមានថា សប្តាហ៍ក្រោយក្រុងបាងកក និងតំបន់ចំនួន០៦ នឹងរងហានិភ័យ ពីគ្រោះទឹកជំនន់
Ping Chou EngOCTOBER 8 2024825 views

ការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៨ ខែតុលានេះ​ បានឱ្យដឹងថា​នាយកដ្ឋានធារាសាស្រ្តនៃប្រទេសថៃ បានចេញការព្រមានអំពីកម្រិតទឹកជំនន់ដែលនឹងជន់លិច តាមដងទន្លេចៅប្រាយ៉ា ក្រុងបាងកកនិងតំបន់ចំនួន៦ទៀតនៅសប្តាហ៍ក្រោយ បន្ទាប់ពីកម្ពស់ទឹកទន្លេឈានដល់កម្រិត២៤០០ម៉ែត្រគូប ក្នុងមួយវិនាទីនៅសប្តាហ៍នេះ។

 

តាមអ្នកជំនាញនៅនាយកដ្ឋានធារាសាស្រ្ត បានឱ្យដឹងថាដោយសារ តែការបើកទំនប់ទឹកនៃភាគខាងជើងនៃទន្លេចៅប្រាយ៉ា ធ្វើឱ្យលំហូរនៃទន្លេក្នុងខេត្ត Chai Nat កើនឡើងខ្ពស់ជាលំដាប់។ ការបញ្ចេញទឹកនេះបាន ប៉ះពាល់ដល់តំបន់ជាប់ផ្លូវទឹកពីស្រុក Sapphaya នៃខេត្ត Chai Nat ខាងក្រោមទៅកាន់ Greater Bangkok ដែលនាំឱ្យមានការហូរហៀរ និងកម្រិតទឹកជំនន់ខ្ពស់ខ្លាំង។

 

ក្នុងនោះលោក Lerboon បានបន្ថែមថាតំបន់ Greater Bangkok អាចប្រឈមខ្ពស់នឹងបញ្ហាទឹកជំនន់ ប្រសិនបើមានជំនោរខ្ពស់និងភ្លៀងធ្លាក់ខ្លាំងថែមទៀត ក្នុងខែនេះចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ ២២ តុលា ឆ្នាំ២០២៤ ព្រោះកម្រិតផ្លូវទឹកនឹងឡើងខ្ពស់ ហើយរាំងស្ទះដល់ការបង្ហូរទឹកភ្លៀងចេញ។

 

ខណៈតំបន់ចំនួន៦ដែលអាចប្រឈមមុខនឹងទឹកជំនន់រួមមាន៖ ១. ស្រុក In Buri ស្រុក Muang និង Phrom Buri នៃ Sing Buri , ២. ស្រុក​មឿងនិង​ប៉ា​ម៉ុក នៃ​ខេត្ត​អាង​ថង, ៣. តំបន់ដ៏ធំនៅជិតប្រឡាយ Phong Pheng និង Bang Ban និងទន្លេ Noi ក្នុងអយុធ្យា,  ៤. ស្រុក Muang និង Sam Khok នៅ Pathum Thani , ៥.សហគមន៍មាត់ទន្លេប្រហែល 30 នៅក្នុងស្រុក Muang និង Pak Kret នៃ Nonthaburi, និងទី៦. តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ចំនួន ៣២ នៅទីក្រុងបាងកក រួមទាំងតំបន់ Song Wat។

 

យ៉ាងណាមិញមន្ត្រីធារាសាស្ត្រ ក៏កំពុងព្យាយាមបង្ហូររំដោះទឹកដែលកំពុងឡើង ពីតំបន់ Greater Bangkok ទៅកាន់សមុទ្រតាមរយៈទន្លេ Tha Chin និង Bang Pakong ហើយ ដើម្បីឱ្យមានកន្លែងបន្ថែមទៀតសម្រាប់ទទួលទឹកភ្លៀងធំនៅក្នុងខែនេះ៕

 

C1 2878531 790

 

 

អត្ថបទដោយ៖ ពីង ​ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia