សៅរ៍ អាទិត្យកុំទំនេរចោល! ចង់ចេះចិនបានប្រាក់ខែច្រើន អាចរៀនតាមឆានែល៥ នេះបាន បង្រៀនច្បាស់ៗដូចជនជាតិដើម
ធី ស្រីល័ក្ខOCTOBER 6 20248.4 K views

មែនទែនទៅចិន គឺជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ហើយនាពេលបច្ចុប្បន្ននេះភាសាចិនគឺកំពុងតែត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេតឃើញថា អ្នកចេះភាសាចិនអាចរកចំណូលបានច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។

ដូច្នេះហើយ សម្រាប់បងប្អូនដែលចង់ចេះនិយាយភាសាចិន ហើយគ្មានពេលរៀនបងប្អូនអាចរៀនតាមឆានែល៥ នេះបាន នៅពេលទំនេរថ្ងៃសៅរ៍ អាទិត្យ

១. ឆានែលយូធូប KIM MISSION

នេះគឺជាឆានែលរបស់ខ្មែរ ដែលបង្រៀនភាសាចិន ដោយឥតគិតថ្លៃ។ នៅក្នុងនេះដែរ គ្រូបង្រៀនបានរៀបចំមេរៀនទៅតាមលំដាប់លំដោយ សូម្បីតែអ្នកមិនទាន់ចេះសោះ ក៏អាចចូលរៀន និងអនុវត្តន៍តាម បានផងដែរ។ បើនិយាយពីមេរៀន ដែលមាននៅលើឆានែលនេះវិញ គឺសុទ្ធសឹងតែជាមេរៀន ដែលបានចម្រាញ់យ៉ាងល្អ មុននឹងយកមកបង្រៀន ពោលគឺមានតាំងពីវគ្គសន្ទនា, រៀនចិនដោយខ្លួនឯង, រៀនប្រកបភាសាចិន, និងរៀនបញ្ចេញសំឡេង ក្នុងការនិយាយភាសាចិនជាដើម។

កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។

៣. ChineseFor.Us - Learn Mandarin Chinese Online

ឆាណែលមួយនេះបង្រៀនដោយជនជាតិចិនផ្ទាល់ តែនិយាយជាភាសាអង់គ្លេស។ ចំពោះឆាណែលមួយនេះស័ក្តិសមសម្រាប់អ្នកថ្នាក់ដំបូងបំផុតហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់។

៤. ឆានែលរៀនភាសាចិន Puthipor Tech

ក្រៅពីឆានែលរៀនភាសាចិនខាងលើ ពេលនេះយើងសូមណែនាំឆានែលមួយនេះទៀត ដែលមានវីដេអូរៀនភាសាចិនជាច្រើនដែលមានការបង្រៀនទាក់ទងជាមួយការសន្ទនា និងបញ្ចេញសម្លេងជាដើមដូច្នេះបងប្អូនអាចពិចារណារៀនមាន ក្នុងនោះយូធូបនេះក៏មានអ្នកចូលទៅ Subcribe រហូតដល់សម្រាប់អ្នកចូលចិត្តរៀនចិន យើងសូមណែនាំឆានែលយូធូបមួយនេះ ព្រោះរាល់វីដេអូជាច្រើននៅក្នុងឆានែលនេះ បានបង្រៀនអំពីមូលដ្ឋានគ្រឹះ ការសន្ទនា និងបញ្ចេញសំឡេង និងការបង្ហាត់បង្ហាញផ្សេងៗ ពាក់ព័ន្ធនឹងភាសាចិន។

៥. Kim Srey Eat គីម ស្រីអ៊ីត

 សម្រាប់ឆាណែលមួយនេះដែរគឺមានការបង្រៀនជាភាសាខ្មែរ ដោយរៀនអំពីប្រយោគនិងប្រធានបទសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយរៀនជាមួយជនជាតិខ្មែរផ្ទាល់តែម្តង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia