ជៀសបានជៀសទៅ! បើអ្នកជាមនុស្ស ៤ប្រភេទនេះ ទោះខំរកស៊ីដល់ស្លា.ប់ក៏មិនអាចជោគជ័យបានដែរ
ធី ស្រីល័ក្ខOCTOBER 4 2024937 views

សម័យនេះ អ្នកណាក៏ដោយតែងតែមានក្តីប្រាថ្នាចង់ចេញរកស៊ីខ្លួនឯង​ ចង់មានអាជីវកម្មផ្ទាល់ខ្លួននៅក្នុងដៃដែរ ប៉ុន្តែការរកស៊ីគឺមិនងាយស្រួលនោះទេព្រោះវាតម្រូវឱ្យយើងត្រូវចេះអត់ធ្មត់ និងការគិតគូឱ្យបានល្អិតល្អន់ខ្លាំងណាស់។ ប៉ុន្តែបើសិនជាអ្នកចង់ចេញរកស៊ី ហើយអ្នកមានឈាមជ័រជាមនុស្ស ៤ប្រភេទនេះគឺមិនគួររកស៊ីឡើយ ពោលទោះបីមានលុយប៉ិនណាក៏បរាជ័យដែរ៖

 

. មនុស្សមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ

មិនថាអាជីវកម្មតូចធំប៉ុនណានោះទេ ចំណុចស្លាប់រស់របស់អាជីវកម្មទាំងអស់គឺ ហិរញ្ញវត្ថុ ។ ហើយស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏តានតឹងនេះ បើចង់ចេញរកស៊ីហើយអ្នកជាប្រភេទមនុស្សដែលមិនចេះទុកដាក់លុយកាក់ ពេលរកស៊ីបានយកលុយដើមមកឡូកឡំគ្នា យើងគួរពុំចាំបាច់ចេញរកស៊ីអី ព្រោះមនុស្សប្រភេទនេះទោះបីជារកស៊ីបានយ៉ាងណាក៏ឆាប់អស់ទៅវិញដែរ។

 

.មនុស្សខ្វះការតស៊ូ

ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ ​មិនចេះតស៊ូនឹង​ការងារលំបាក ហើយបានត្រឹមតែប៉ប៉ាច់ប៉ប៉ោចតែប៉ុណ្ណឹង។​ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេ​ក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់  ​ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ​ប៉ុន្តែពេលជួបបញ្ហា​មិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ។

 

. មនុស្សរកស៊ីគិតតែប្រាក់ចំណេញ៖ ប្រាក់ចំណេញអ្នកណាក៏ចង់បានដែរ តែបើចង់បានពេកវាប្រែក្លាយទៅជារឿងមិនល្អ។ មនុស្សប្រភេទទីបីនេះគឺមើលឃើញតែផលប្រយោជន៍ លាភសក្ការៈ និងចង់បានប្រាក់ចំណេញភ្លាមៗតែប៉ុណ្ណោះគេមិនខ្វល់ពីការលំបាក បញ្ហានៅពីក្រោយអាជីវកម្មនោះទេព្រោះពួកគេគិតតែលុយមួយមុខនោះទេ។

 

៤. មនុស្សគ្មានភាពស្មោះត្រង់

មនុស្សមានជំនាញ មានបទពិសោធន៍ មានដើមទុនច្រើនយ៉ាងណាក៏ដោយ បើសិនមនុស្សម្នាក់នោះចូលចិត្តខ្សែលើ ចូលចិត្តកេងចំណេង ឬជាមនុស្សក្រឡេចក្រឡុចគ្មានភាពស្មោះត្រង់ទេ រកស៊ីយ៉ាងណាក៏មិនទៅមុខដែរ ព្រោះភាពស្មោះត្រង់គឺសំខាន់ខ្លាំងណាស់នៅពេលដែលអ្នកចេញរកស៊ី ហើយបើពេលរកស៊ីអ្នកលក់កិបកេងគឺគេមកតែមួយដងនោះទេ គឺគេឈប់មករកយើងរហូតហើយដូច្នេះទោះពេលគ្មានមនុស្សមកទិញអ្នកអាជីវកម្មរបស់អ្នកក៏ក្ស័យធនទៅតាមហ្នឹងដែរ៕

25

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia