សាកលវិទ្យាល័យ Harvard គឺជាសាលាដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយ មានទីតាំងនៅសហរដ្ឋអាមេរិក ជាទីដែលបុគ្គលល្បីៗ មហាសេដ្ឋីភាគច្រើនបានរៀននៅសាលានេះ។
ជាសាលាដែលមានតម្លៃសិក្សាថ្លៃនិងប្រព័ន្ធអប់រំតឹងរឹង Harvard គឺជាសាលាដែលសិស្ស-និស្សិតជាតិនិងអន្តរជាតិតម្រូវឱ្យប្រឡងចូល ឬកំណត់យកលំដាប់ពិន្ទុទើបចូលរៀនក្នុងសាលានេះបាន។
យ៉ាងណាមិញប្រសិនបើបងប្អូនចង់រៀនសូត្រ ចង់ទទួលបានបទពិសោធន៍ពីសាលានេះ ដោយមិនចាំបាច់ទៅដល់សហរដ្ឋអាមេរិកទេ ឥឡូវជាឱកាសល្អ ខណៈHarvard មានថ្នាក់បង្រៀនហ្វ្រីឥតគិតថ្លៃ តាមរយៈអនឡាញ ចំនួន១០មុខវិជ្ជា ដែលយើងអាចរៀនបានពីគ្រប់ទីកន្លែងនិង គ្រប់ពេលវេលា។
ក្នុងនោះវគ្គសិក្សាចំនួន១០មុខវិជ្ជា តាមអនឡាញហ្វ្រី ពីសាកលវិទ្យាល័យ Harvard រួមមានដូចខាងក្រោម៖
២. Public Policy: Social, Economic, and Foreign Policies
៣. Entrepreneurship in Emerging Economies
៤. CS50: Introduction to Computer Science
៥. CS50's Introduction to Programming with Scratch
៦. Systematic Approaches to Policy Design by Harvard Kennedy School
៧. The Art of Persuasive Writing and Public Speaking
៨. Challenges in Higher Education
៩. 4P Model for Strategic Leadership
១០. 5 principles for effective communication and how to implement them in your writing
គួរបញ្ជាក់ផងដែរថាសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាដោយខ្លួនឯង លើវគ្គសិក្សាណាមួយក្នុងចំណោម១០ខាងលើនេះ តាមរយៈអនឡាញ ជាមួយសាកលវិទ្យាល័យ Harvard បងប្អូនអាចអានពាក្យណែនាំសិក្សានៅក្នុងវគ្គសិក្សានីមួយៗ តាមរយៈលីងតំណភ្ជាប់នីមួយៗ ដោយក្នុងនោះវគ្គសិក្សាហ្វ្រីទាំងនេះ ក៏នឹងផុតកំណត់នៅចុងឆ្នាំ២០២៤នេះផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង