ឧត្តុមនិយមវៀតណាម ព្យាករណ៍ថាព្យុះថ្មី ចំនួន២ទៀត នឹងវា.យប្រហា.រប្រទេសខ្លួន ក្នុងខែតុលានេះ
Ping Chou EngOCTOBER 4 2024112 views

ទីភ្នាក់ងារអាកាសធាតុជាតិរបស់ប្រទេសវៀតណាមបានចេញការព្រមានអំពីព្យុះចំនួនពីរដែលអាចវាយប្រហារប្រទេសខ្លួន ដែលបណ្តាលឱ្យមានការធ្លាក់ខ្លាំងបំផុតនៅតំបន់សមុទ្រវៀតណាមខាងកើត និងកណ្តាលនៃប្រទេសវៀតណាម ពេញមួយខែតុលានេះ។

 

ប្រភពពីសារព័ត៌មាន Tuoi Tre News បានឱ្យដឹងថាទីភ្នាក់ងារឧតុនិយមបានបញ្ជាក់ថា ព្យុះចំនួន២​គឺព្យុះក្រាតធន និងព្យុះត្រូពិច ដែលបក់មកពីសមុទ្រចិនខាងត្បូង នឹងអាចនាំមកនូវផ្គររន្ទះ ខ្យល់កួច ផ្លេកបន្ទោរ ព្រឹល និងខ្យល់បក់ខ្លាំង នៅទូទាំងប្រទេស។

 

រីឯជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាមនឹងអាចមាន បរិមាណសរុប ខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ១០ ទៅ ៣០ភាគរយ ជាពិសេសព្យុះនិងផ្គររន្ទះ អាចនាំមកនូវខ្យល់បក់ខ្លាំង និងរលកធំៗ ដែលប៉ះពាល់ខ្លាំងនៅតំបន់សមុទ្រវៀតណាមខាងកើត។

 

យ៉ាងណាមិញកាលពីខែកញ្ញាកន្លងទៅ ប្រទេសវៀតណាមក៏បានជួបនូវព្យុះ​ទីហ្វុងយ៉ាកជីដ៏កំណាចផងដែរ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ជាប្រវត្តិសាស្ត្រ ការបាក់ដី បំផ្លិចបំផ្លាញជីវិតមនុស្សជាង៣០០នាក់ នៅវៀតណាមភាគខាងជើង។

 

ដោយគ្រោះធម្មជាតិនេះបានបង្កការខូចខាតយ៉ាងដំណំដល់​ប្រទេសវៀតណាម ទាំងទ្រព្យសម្បត្តិឯកជន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគិតជាការខាតបង់សេដ្ឋកិច្ច សរុបលើសពី ៨១ ពាន់ពាន់លានដុង ឬស្មើនឹង ៣.៣ ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia