នេះតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំងថ្នាក់សង្គម និងវិទ្យាសាស្ដ្រ
Bunthoeun KoemOCTOBER 4 202494 views

នៅដល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប (សម័យប្រឡង៖ ៨ តុលា ២០២៤) នឹងឈានចូលមកដល់ហើយ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញនូវតារាងប្រព្រឹត្ដទៅនៃវិញ្ញាសារប្រឡងទាំងថ្នាក់វិទ្យាសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងតារាងប្រព្រឹត្ដទៅនៃវិញ្ញាសារប្រឡងមានដូចខាងក្រោម៖

  • ថ្នាក់វិទ្យាសាស្ដ្រសង្គម
  • ថ្ងៃទីអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤៖

    ម៉ោង ៧៖៣០ ដល់ម៉ោង ៨៖៣០ ផែនដីវិទ្យា និងបរិស្ថានវិទ្យា

    ម៉ោង ៩៖៣០ ដល់ម៉ោង ១០៖៣០ ប្រវត្ដិវិទ្យា

    ម៉ោង ១៤៖០០ ដល់ម៉ោង ១៥៖៣០ ភូមិវិទ្យា

    ម៉ោង ១៦៖០០ ដល់ម៉ោង ១៧៖០០ ភាសាបរទេស

    ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤

    ម៉ោង ៧៖៣០ ដល់ម៉ោង ៩៖០០ គណិតវិទ្យា

    ម៉ោង ៩៖៣០ ដល់ម៉ោង ១១៖០០ សីលធម៌ ពលរដ្ឋវិទ្យា

    ម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖៣០ អក្សរសាស្ដ្រខ្មែរ។

     

    Img 9522

     

    • ថ្នាក់វិទ្យាសាស្ដ្រ

    ថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤

    ម៉ោង ៧៖៣០ ដល់ម៉ោង ៨៖៣០ ប្រវត្ដិវិទ្យា

    ម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០ ជីវវិទ្យា

    ម៉ោង ១៤៖០០ ដល់ម៉ោង ១៥៖៣០

    ម៉ោង ១៦៖០០ ដល់ម៉ោង ១៧៖០០ ភាសាបរទេស

    ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤

    ម៉ោង ៧៖៣០ ដល់ម៉ោង ៩៖០០ អក្សរសាស្ដ្រខ្មែរ

    ម៉ោង ៩៖៣០ ដល់ម៉ោង ១១៖០០ រូបវិទ្យា

    ម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖៣០ គណិតវិទ្យា៕

     

    Img 9523

     

     

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia