អ្នកទិញដីប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញគម្រោងដីឡូត៍ ២ទីតាំងដំណើរការគ្មានអាជ្ញាបណ្ណ
ធី ស្រីល័ក្ខOCTOBER 4 2024826 views

កាលពីថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហាញនូវគម្រោងដីឡូតិ៍សរុបចំនួន ២ ដែលកំពុងតែធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណឡើយ ដូច្នេះបងប្អូនដែលបានទិញដីសូមមានការប្រុងប្រយ័ត្ននិងពិនិត្យមើលឱ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ។ យោងតាមសេចក្ដីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញពីគម្រោងដីឡូត៍ដេលគ្មានអាជ្ញាបណ្ណទាំងនោះរួមមាន៖

 

១. លោក ប៉ែត ពេជ្រ ម្ចាស់គម្រោងដីឡូតិ៍ ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

២. គម្រោង “ក្រវ៉ាន់សៀមរាប រេស៊ីដិន” ភូមិខ្នារង្វាស និងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប

២២២៣

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានបញ្ជាក់ថា សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយគម្រោងអភិវឌ្ឍដីឡូតិ៍ដែលគ្មានអាជ្ញាបណ្ណខាងលើដែលអាចធ្វើឱ្យប៉ះពាល់ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia