មហាសេដ្ឋីជួរមុខស្រុកខ្មែរ និងមហាសេដ្ឋីអាមេរិក បង្ហើបពីជំនាញ មានទីផ្សារខ្ពស់ យុវជនគួររៀន
Ping Chou EngOCTOBER 8 202421 views

ការជ្រើសរើសជំនាញសិក្សា គឺជាការរៀបចំអនាគតរបស់ខ្លួនឯង ពិសេសចំពោះយុវជនគ្រប់រូប។ យ៉ាងណាមិញ ឆ្លើយតបនឹងការជ្រើសរើសជំនាញនេះដែរ យើងសូមលើកយកនូវជំនាញមានទីផ្សារខ្ពស់ ដែលណែនាំដោយមហាសេដ្ឋីជួរមុខស្រុកខ្មែរ និងមហាសេដ្ឋីអាមេរិក យុវជនជំនាន់ថ្មីគួររៀន។

 

786479 D3 4071 4 F C8 B62 B A858 Ceb

 

 

/. មហាសេដ្ឋីជួរមុខស្រុកខ្មែរ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ធ្លាប់បានបង្ហើបនូវជំនាញដែលមានទីផ្សារខ្ពស់ សម្រាប់កូនខ្មែរគួររៀនសូត្រគឺ ជំនាញបច្ចេកទេស

 

ចំពោះមូលហេតុដែលអ្នកឧកញ៉ាលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជា ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស ដោយសារតែបច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគជាច្រើនចូលមកកម្ពុជា  ជាហេតុធ្វើឱ្យតម្រូវការអ្នកជំនាញបច្ចេកទេសមានតម្រូវការខ្លាំង។

 

យ៉ាងណាមិញក្នុងចំណោមជំនាញបច្ចេកទេសដែល អ្នកឧកញ្ញ៉ាបានបញ្ជាក់នោះ អាចមានដូចជា៖​ វិស្វករ,ស្ថាបត្យករ, អ្នកអភិវឌ្ឍន៌បច្ចេកវិទ្យា, អគ្គិសនី, គីមីចំណីអាហារជាដើម។

 

២/. អ្នកជំនួញអចលនទ្រព្យអាមេរិក Grant Cardone បានឱ្យដឹងថាជំនាញក្នុងវិស័យធំៗ ចំនួន៤នេះយុវជនគួររៀននិងប្រឹងដុសខាត់មានដូចជា៖ វិស័យសុខាភិបាល និងសេវាថែទាំំសុខភាព,វិស័យបច្ចេកវិទ្យា និង AI,  វិស័យទីផ្សារ និងយុទ្ធសាស្រ្ត, វិស័យអចលនទ្រព្យ ​និងហិរញ្ញវត្ថុ ខណៈទាំងនេះសុទ្ធសឹងតែជាវិស័យដែលឧស្សាហកម្ម នៅអាមេរិកកំពុងធ្វើនិងនៅតែមានតម្រូវការខ្ពស់។

 

Grant

 

បន្ថែមពីនេះមហាសេដ្ឋីអចលនទ្រព្យ មានលុយជាង៦០០លានដុល្លាររូបនេះ បានបញ្ជាក់ថា ចំពោះយុវវ័យមានអាយុចន្លោះពី ១៩-២០ឆ្នាំ នេះគឹជាខ្ទង់ពេលដ៏មានតម្លៃបំផុតរបស់អ្នក ក្ន្នុងអភិវឌ្ឍន៍ខ្លួន​ ភ្ជាប់ជាមួយនឹងការវិវត្តន៍ថ្មីៗរបស់សកលលោក ដូចជាចំណេះដឹង ជំនាញ និងការអនុត្ត ដែលធ្វើឱ្យយើងអាចបង្កើតឱកាសឱ្យខ្លួនឯង គ្រួសារនិងសង្គម ក្នុងការកសាងប្រាក់ចំណូលខ្ពស់៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia