ជាប់ឬធ្លាក់ក៏រៀនបាន! វិទ្យាស្ថាន១ បើកវគ្គបង្រៀនថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនៅជំនាញ៨នេះ រៀនឥ.តគិតថ្លៃ
ធី ស្រីល័ក្ខOCTOBER 8 2024336 views

ចំពោះសិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់រៀនជំនាញផ្សេងៗដោយឥតគិតថ្លៃ ឬសិស្សដែលធ្លាក់ទី១២សូមកុំអស់សង្ឃឹមក្នុងការបន្តដំណើរទៅមុខ ព្រោះនាពេលនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងត្រូវការសិស្សានុសិស្សជាច្រើននាក់ ឱ្យសិក្សាឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមានជំនាញសិក្សាដូចខាងក្រោម៖

  • ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (សិក្សា ២ឆ្នាំ)
  • ១. អគ្គិសនី

    ២. បសុព្យាបាល

    ៣. បរិក្ខារត្រជាក់

    ៤. សំណង់ស៊ីវិល

    ៥. វិទ្យាសាស្រ្តកុំព្យូទ័រ

    ៦. គ្រប់គ្រងពាណិជ្ជកម្ម

    ៧.យន្តសាស្រ្តរថយន្ត

    ៨. អក្សរសាស្រ្តអង់គ្លេស

    • ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ

    ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ

    ២. សេវាកម្មកុំព្យូទ័រ

    ៣. សេវាកម្មថែទាំ និងជួសជុលរថយន្ត

    ៤. ការងារកំបោរ

    ៥. ការថែរក្សាសម្ផស្ស និងសំអាងកាយ

    ៦. ការកែច្នៃបន្លែ និងផ្លែឈើ

    ៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន

    ៨. ការចិញ្ចឹមនិងការថែទាំត្រីប្រា

    សូមបញ្ជាក់ថា ចំពោះការសិក្សាគឺឥតគិតថ្លៃ ១០០% មិនតែប៉ុណ្ណោះវិទ្យាស្ថានថែមទាំងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៩ ៧៧៧ ៣៧៧, ០៩៨ ៤៤៤៤ ៩៥, ០៩២ ៧៣៥ ២៦៣, ០៩៦ ៥០៨ ៤៦៩៨ ៕

    ១

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia