CEO ក្រុមហ៊ុនJeju Air ចេញមុខមកពោលពាក្យដូច្នេះ បន្ទាប់ពីការធ្លាក់យន្តហោះ១គ្រឿង ពីថៃទៅកូរ៉េ
Ping Chou EngDECEMBER 30 20242.1 K views

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air លោក Kim E-bae បានចេញមុខសុំទោសជាសាធារណៈ ដោយឱនក្បាលគោរពចំពោះគ្រួសារជនរងគ្រោះដែលបានជួបហេតុការធ្លាក់យន្តហោះ ដែលហោះពីទីក្រុង Bangkok ប្រទេសថៃទៅកូរ៉េខាងត្បូង នៅក្នុងសន្និសីទកាសែតកាលល្ងាចថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៤ B ពីភាគខាងលិចនៃទីក្រុងសេអ៊ូល។

 

South Korea Plane Fire 51764

 

ក្នុងនោះលោក Kim E-bae បាន​បញ្ជាក់​នៅក្នុងសន្និសីទថា៖ «មិន​ថា​មាន​មូលហេតុ​អ្វី​ទេ ខ្ញុំ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ក្នុង​នាម​ជា CEO»

 

បន្ថែមពីនោះលោក Kim ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេថា៖ «យើងសូមចូលរួមរំលែកទុក្ខ និងសុំទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដំណើរ និងក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ ក្រុមហ៊ុន Jeju Air នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ផ្តល់​ការ​ឧបត្ថម្ភទាំងអស់​ដល់​គ្រួសារ​អ្នក​ដំណើរ»

 

White Bg 2024 12 29 T135642.960

 

មកទល់នឹងពេលនេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត និងមានការស៊ើបអង្កេតពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយមានការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានបញ្ជូនបុគ្គលិកប្រហែល ២៦០ នាក់ទៅកាន់អាកាសយានដ្ឋាន Muan  ដើម្បីជួយគាំទ្រឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ និងលើជួយការស៊ើបអង្កេតអំពីមូលហេតុបន្ថែមទៀត។

 

 

យ៉ាងណាមិញប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ក៏បានបញ្ជាឱ្យក្រសួងដឹកជញ្ជូន អនុវត្តឱ្យដិតដល់លើការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេស។ បន្ថែមពីនោះ លោក Choi ក៏បានប្រកាសថានឹងកាន់ទុក្ខក្នុងប្រទេសរយៈពេលប្រាំពីរថ្ងៃផងដែរ។ 

 

5855952

 

គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 7C 2216 ដែលបានហោះពីប្រទេសថៃ ដឹកអ្នកដំណើរចំនួន១៧៥នាក់និងនាវិកចំនួន៦នាក់ បានធ្លាក់ឆេះនៅឯអាកាសយានដ្ឋាន Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ៕

 

អត្ថបទដោយ​៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia