ក្រុមហ៊ុន Apple បានប្រកាសលក់ iPhone បញ្ចុះតម្លៃរហូតដល់ទៅ ៩៣ដុល្លារ នៅក្នុងប្រទេសចិន ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យយក្សរបស់សហរដ្ឋអាមេរិកមួយនេះកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុន Huawei។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Business Time។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ចំពោះការលក់បញ្ចុះតម្លៃនេះគឺ Apple លក់ទៅលើម៉ូឌែលស៊េរីថ្មីគឺ iPhone 16 និង iPhone 16 Plus ដែលធ្វើការលក់បញ្ចុះតម្លៃរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែមករា ឆ្នាំ២០២៥ នេះ។
ចំពោះមូលហេតុនេះការលក់បញ្ចុះតម្លៃនេះ គឺដោយសារនាពេលបច្ចុប្បន្ននេះ Apple កំពុងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Huawei យ៉ាងខ្លាំងដែលជាហេតុនាំឱ្យទីផ្សារស្មាតហ្វូនរបស់ Apple មានការធ្លាក់ចុះព្រោះតែមិនអាចប្រកួតជាមួយនឹងក្រុមហ៊ុនក្នុងស្រុកបាននោះទេ។
គួរបញ្ជាក់ថា បើគិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្រុមហ៊ុន Appleបានធ្លាក់ចេញពីក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង៥ របស់ប្រទេសចិនខណៈដែលការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង ៤២ភាគរយ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ៕