អ្នកនាង Jimmy ប្រាប់ពីក្បួនបោ.ក ដែលអ្នកលក់អនឡាញត្រូវប្រយ័ត្នឱ្យខ្ពស់ បើមិនចង់អស់អីវ៉ាន់ចោលទទេរៗ
ធី ស្រីល័ក្ខJANUARY 2 2025234 views

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែទំនើបចំណែកការបោកប្រាស់ពីជនខិលខូចវិញគឺកាន់តែមានការកើនឡើងជាខ្លាំង ជាពិសេសនោះការបោកប្រាស់នេះតាមរយៈការទិញអនឡាញផ្ទាល់តែម្តង ដូច្នេះហើយក្នុងឆ្នាំថ្មីនេះអ្នកលក់អនឡាញគ្រប់ៗគ្នាត្រូវប្រយ័ត្នឱ្យបានខ្ពស់ បើហ៊ានតែប្រហែសនោះនឹងអស់ទាំងអីវ៉ាន់ខាតទាំងលុយតែម្តង។

 

ទាក់ទិននឹងបញ្ហាបោកតាមអនឡាញនេះដែរ ថ្មីៗនេះ អ្នកនាង Jimmy ក៏បានចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនឱ្យអ្នករកស៊ីអនឡាញទាំងអស់ត្រូវតែប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅពេលដែលភ្ញៀវផ្ញើលុយត្រូវមើលប្រតិបត្តិការនោះឱ្យបានច្បាស់លាស់ ប្រយ័ត្នគេបោកអស់អីវ៉ាន់ចោលទទេរដូចអ្នកនាងផ្ទាល់។

២០

នៅក្នុងនោះដែរ អ្នកនាង Jimmy បាននិយាយថា “នាពេលថ្មីៗនេះអ្នកនាងនឹងក្រុមការងារបានចាញ់បោកល្បិចថ្មីតាមរយៈការបន្លំបាញ់លុយតាម ABA ដំបូងមានអតិថិជនម្នាក់បានឆាតមកកម្មង់ទិញអីវ៉ាន់របស់អ្នកនាងរួចក៏វេរលុយមកចៃដន្យពេលនោះលក់ដាច់ខ្លាំងពេកក្រុមការងារមិនបានទៅឆែកសារជូនដំណឹងអ្វីនោះទេ ពោលគ្រាន់តែឃើញគេវេរលុយមកគឺដាក់អីវ៉ាន់ឱ្យគេតែម្តង”។ ដោយនាពេលនោះភ្ញៀវកម្មង់អស់ ៥០ដុល្លារ ប៉ុន្តែស្អែកឡើងនៅពេលយើងបានឆែកសារជូនដំណឹងគឺគេបាញ់មកតែចំនួនលុយ ០,០១ដុល្លារតែប៉ុណ្ណោះ ដែលនេះបង្ហាញថាជនខិលខូចនេះគឺពូកែខាង Edit ខ្លាំងមែនទែនហើយករណីនេះគឺអ្នកនាងបានជួបពីរដងមកហើយ។

21

គួរបញ្ជាក់ថា​ បញ្ហាមួយនេះយើងបានសង្កេតថាអ្នកលក់អនឡាញគឺបានជួបករណីនេះច្រើនណាស់ ដូចនេះហើយអ្នករកស៊ីទាំងអស់ត្រូវតែប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះពេលដែលភ្ញៀវឆាតមកកម្មង់ផលិតផលយើងហើយគេវេរលុយមកត្រូវតែពិនិត្យមើលសារជូនដំណឹងឱ្យបានច្បាស់លាស់ថាចំនួនលុយដែលផ្ញើមកតើត្រឹមត្រូវឬទេហើយតើគ្រប់ចំនួនឬទេសូមកុំប្រហែសឱ្យសោះបើមិនចង់អស់លុយទទេរៗ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia