បើតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការដំឡើងប្រាក់បំណាច់មុខងារជូនទៅដល់ជូនគ្រូពេទ្យ គ្រូបង្រៀន និងមន្រ្តីរាជការក្នុងឆ្នាំ ២០២៥ខាងមុខនេះ។ ប្រាក់បៀវត្សថ្មីដែលរាជរដ្ឋាភិបាលឡើងនោះមានចំនួនដូចជា៖
១. បៀវត្សមន្រ្តីរាជការស៊ីវិលទូទៅ នឹងត្រូវបានដំឡើងពីចំនួន ១ ៣៥៦ ៩៥០រៀលនៅឆ្នាំ២០២៤ ដល់ប្រមាណ ១ ៣៩៦ ៩៥០រៀលនៅឆ្នាំ២០២៥
២. ប្រាក់បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ៤៥៦ ៩៥០រៀល នៅឆ្នាំ២០២៤ ដល់ប្រមាណ ១ ៤៩៦ ៩៥០រៀល នៅឆ្នាំ២០២៥។
គូសបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សថ្មីនេះគឺចំនួន ៤០ ០០០រៀល ដោយគិតអនុវត្តសម្រាប់រយៈពេល១២ខែ គឺចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៥៕