ដីត្រូវប៉ាន់មនុស្សមានការងារធ្វើ! CDC សម្រេចអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្ដ ២ នេះ
Bunthoeun KoemOCTOBER 8 20241 K views

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏សំខាន់ទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនក្រៅស្រុក។ ជាក់ស្តែងនៅក្នុង ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តនូវគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ២​ដែលមានទីតាំងនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។យោងតាមទិន្នន័យរបស់ CDC កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ គម្រោងទាំង ២ នេះមានដូចតទៅ៖

 

១.ខេត្ដពោធិ៍សាត់

 

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីខាងលើគឺ​មានទីតាំងស្ថិននៅ ភូមិសារវ័ន ឃុំស្នាអន្សាស្រុកក្រគរ ខេត្តពោធិ៍សាត់​ ក្នុងទុនវិនិយោគប្រមាណជាង ៧០លានដុល្លារអាម៉េរិក និងជួយបង្កើតការងារបាន ៧០៨កន្លែង។

 

២.ខេត្ដស្វាយរៀង

 

គម្រោងនៅក្នុងខេត្តនេះមានឈ្មោះថា​ ហ្វុងហ្វូ​ អ៉ិនធើណេសិនណល ដែលមានទីតាំងស្ថិន​នៅ ភូមិត្រពាំងឆ្លូង នៃឃុំញរ , ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ នៃឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងក្នុងទុនវិនិយោគចំនួន ៥៥លានដុល្លារអាម៉េរិក និងជួយបង្កើតការងារបានចំនួន ២៥១កន្លែង។

 

សូមជម្រាបផងដែរថា នៅក្នុងខែកញ្ញានេះបើសរុបទាំងគម្រោងវិនិយោគខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗសរុបចំនូន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន គម្រោង ដែលមានទុនសរុបប្រមាណ ៤៤៣ពាន់ដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណជិត ២៥ពាន់កន្លែងឯណោះ៕

 

462364868 964707382354195 2162600024146424656 N

462226068 964707389020861 8780389181295477747 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia