នរណាខ្លះកំពុងប្រើ? ប្រទេស២នេះ ហាមប្រជាជនមិនឲ្យប្រើ Telegram ព្រោះហេតុផលធំៗទាំងនេះ
Bunthoeun KoemOCTOBER 4 20241.1 K views

បើទោះបី Telegram បានកើនឡើងអ្នកប្រើប្រាស់ដល់ ១០០០លាននាក់ ជុំវិញពិភពលោកក្តី ក៏មានប្រទេសមួយចំនួនមិនអនុញ្ញាតឲ្យប្រជាជនខ្លួនប្រើប្រាស់វេទិកាទំនាក់ទំនងនេះផងដែរ។ ខាងក្រោមគឺជាប្រទេសធំៗ២ ហាមឃាតមិនឲ្យប្រើ Telegram៖

 

/. ប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់បានហាមប្រាម Telegram ក្នុងឆ្នាំ២០១៨ ដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិ។ អាជ្ញាធរ​បាន​អះអាង​ថា កម្មវិធី​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រៀបចំ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​ផ្សព្វផ្សាយ​សារ​ប្រឆាំង​នឹង​របប​នេះ។

 

២/. ប្រទេសចិន៖ វាមិនខុសពីកម្មវិធីមួយចំនួនរបស់អាមេរិកឡើយ Telegram ត្រូវបានបិទនៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារដោយតាមអនឡាញដ៏ធំ ហើយការហាមឃាត់កម្មវិធីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលចិនអះអាង​ថា ជាការគ្រប់គ្រងទៅលើលំហូរព័ត៌មាន និងមាតិកាក្លែងក្លាយ។

 

យ៉ាងណាមិញ ក្រៅពីប្រទេសធំៗទាំងពីរខាងលើ ក៏នៅមានប្រទេសមួយចំនួនទៀតដែលធ្លាប់ហាមឃាត និងដាក់លក្ខខណ្ឌយ៉ាងតឹងរឹងបំផុតដល់ការប្រើប្រាស់វេទិកា Telegram ក្នុងប្រទេសរបស់ខ្លួនដូចជា ឥណ្ឌូនេស៊ី, ថៃ, ឥណ្ឌា, អាឡឺម៉ង់, ប្រទេសរុស្ស៊ី, ប៉ាគីស្ថាន, ន័រវែស, បេឡារុស្ស, តួកគី, និងអារ៉ាប់រួម ជាដើម។

 

គួរជម្រាបផងដែរថា ក្រោយស្ថាបនិកត្រូវបានចាប់ខ្លួន កម្មវិធីផ្ញើសារ Telegram បានសហការជាមួយបណ្តាប្រទេសជុំវិញពិភពលោក ដោយផ្តល់អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ទៅកាន់អាជ្ញាធរ ប្រសិនបើមានការស្នើរសុំស្របតាមផ្លូវច្បាប់។ នាយកប្រតិបត្តិលោក Pavel Durov បានបង្ហោះនៅក្នុងគណនី Telegram ផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះថា ការផ្លាស់ប្តូរលក្ខខណ្ឌនៃសេវាកម្ម និងគោលការណ៍ឯកជនភាពរបស់វេទិកានេះគឺ មានគោលបំណងការពារសកម្មភាពឧក្រិដ្ឋកម្ម៕

 

Download

Getty Images 527244146 E1727168459928

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia